ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​

ឯកឧត្តម ង៉ូវ បូរី​ណា ដាំ​កូន​ឈើ​ចម្រុះ ២,៥០០​ដើម ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ខេត្ត​កំពង់ស្ពឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ នា​ព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដាំ​កូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​» ដែល​សហការ​រៀបចំរ​វាង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​វត្ដ​អង្គ​ក្រឡាញ់ ស្ថិត​ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ភូមិ​សាលា​គ្រួស ឃុំ​ព្រះនិពា​ន្វ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ គណ​:​អភិបាលស្រុក​គងពិសី ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​និង​សមាជិក​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ចំនួន ៦៨៣ អង្គ​/​នាក់​។

​ថ្លែង​ក្នុង​ឱកាស​ពិធី​ដាំ​កូនឈើ ឯកឧត្តម ង៉ូវ បូរី​ណា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី និង​បន្ដ​បាន​លើកឡើង​ថា ការដាំ​កូនឈើ​នាពេលនេះ មិន​ត្រឹមតែ​ជួយ​បង្កើន​គម្រប​បៃតង និង​បង្កើតបាន​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​នៅក្នុង​ទី​អារាម ហើយ​ថែមទាំង​ជា​ការបណ្តុះ​ស្មារតី​ស្រឡាញ់ និង​រួម​គ្នា​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​។ សកម្មភាព​នេះ គឺ​ដើរ​ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក្នុងទិសដៅ​ពង្រីក​គម្រប​ព្រៃឈើ​ប្រកបដោយ​ចីរភាព ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​សកល​។​

​មុន​នឹង​បញ្ចប់​កម្មវិធី គណ​:​អធិបី ថ្នាក់ដឹកនាំ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់ បាន​បន្ដ​ដាំ​កូនឈើ​ចម្រុះ​ចំនួន ២៥០០​ដើម លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជា ៣​ហិកតា ប្រកប​ដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល