ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយឈ្មោះ សាម ម៉ីជូ បណ្ដាលឱ្យជនរងគ្រោះ គួច លឹមហាន ស្លាប់ បានសម្របសម្រួលគ្នាចប់ហើយ ដោយឧកញ៉ា តុង ហុងសេង ឪពុករបស់ឈ្មោះ សាម ម៉ីជូ បានសងសំណង រដ្ឋប្បវេណីចំនួន ៦ម៉ឺនដុល្លារ ជូនទៅឈ្មោះ គឿន ប៉ុន្នី ប្រពន្ធជនរងគ្រោះ ។ ការសម្របសម្រួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាឃុំ ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីមន្ត្រីសាលាឃុំ និង មេធាវីផងដែរ ។
សូមបញ្ជាក់ថា នេះគ្រាន់តែជាសំណងរដ្ឋប្បវេណីជូនក្រុមគ្រួសារជនរងគ្រោះតែប៉ុណ្ណោះ ។ ដោយឡែកឈ្មោះ សាម ម៉ីជូ ជនបង្ករដែលកំពុងជាប់ឃុំនៅក្នុង ពន្ធនាគាររាជធានី (PJ) នៅតែបន្តផ្ដន្ទាទោសតាមច្បាប់ដដែល ៕
ប្រភព ផែង វណ្ណៈ








