ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ

ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ ៖ កាលពី រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២៦ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ព្រមទាំង លោក​មេឃុំ​ថ្ម​គ្រែ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ឧបត្ថម្ភ ជូន​ដល់​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ នៅ​ឃុំ​ថ្ម​គ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។​

​ដោយ​ទទួលបាន​ការណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី បន្ទាប់ពី​ចប់​កម្មវិធី​សម្ភោ​ធ​ផ្លូវ និង​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដំណាំ​ពី​ទឹកជំនន់ ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ព្រមទាំង លោក​មេឃុំ​ថ្ម​គ្រែ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ឧបត្ថម្ភ ជូន​ដល់​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក ដោយ​ជំនន់​ទឹកទន្លេ​ចំនួន ៤ គ្រួសារ ដែល ១ គ្រួសារៗ ទទួលបាន អង្ករ ១ បេ មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ សារុង​១ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។​

​ទន្ទឹម​នោះ ឯកឧត្តម និង​ក្រុមការងារ ក៏​បាន​បន្ត​នាំ​យក​លិខិត​ចូលរួម​រំលែក ថវិកា​ចំនួន​១​លាន​រៀល ដែល​ជា​បច្ច័យ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សំភារៈ​ថវិកា​មួយ​ចំនួន​ផ្សេង​ទៀត របស់​ក្រុម​ការងារ​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ឃុំ​ថ្ម​គ្រែ ជូន​ដល់​គ្រួសារ​សព​កុមារី​០២​នាក់ ដែល​បាន​ស្លាប់​ដោយ​លង់ទឹក​ទន្លេ ដែល​១​គ្រួសារៗ សព​ទទួលបាន អង្ករ​២​បេ មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ សារុង​១ និង​ថវិកា​ចំនួន​៧០​ម៉ី​ន​រៀល និង​បាន​ផ្តាំផ្ញើ​ការចូលរួម​រំលែក​ទុក្ខ ។​

​ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​ក្តី​បារា​ម្ភ និង​ការណែនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន​ខ្ពស់ ចំពោះ​សុខ​សុវត្ថិភាព​កូនចៅ ក្នុង​រដូវ​ទឹក​ឡើង និង​ការធ្វើដំណើរ​តាម​ដងផ្លូវ ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល