ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​

លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ជួប​សំណេះសំណាល និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​ក្នុង​វិស័យ​ព័ត៌មាន នៅ​សាលប្រជុំ ភោជនីយដ្ឋាន​បាយ័ន កាល់ម៉ែ​ត នា​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៦ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន​ចំនួន ១២៥​នាក់ មកពី​៥០ អង្គភាព​សារព័ត៌មាន​។

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ព័ត៌មាន លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន ដែល​តែងតែ​យក​ក្រម​សីលធម៌ វិជ្ជាជីវៈ មក​អនុវត្ដ​ក្នុងពេល​បំពេញ​បំពេញភារកិច្ច និង​បាន​ចូល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ដេ​ី​ម្បី​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់​ព័ត៌មាន និង​អព្យាក្រឹត​ព័ត៌មាន​។ លោក​បណ្ឌិត បាន​បន្ដទៀតថា ការ​ដែល​មិន​យក​ក្រម​សីលធម៌ វិជ្ជាជីវៈ មក​អនុវត្ដ នោះ​ផ្ទុយ​ពី​ច្បាប់ និង​បង្ក​ឱ្យ​បាត់បង់​ទំនុកចិត្ត ពី​អ្នក​អាន ឬ​អ្នក​ទទួល​ព័ត៌មាន​។

​លោក​បណ្ឌិត បាន​សង្កត់ធ្ងន់ថា ស្ថាប័ន ឬ អង្គភាព​សារព័ត៌មាន អ្នក​រាយការណ៍​ព័ត៌មាន គឺ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សង្គម ដេ​ី​ម្បី​ឱ្យ​សង្គម​មាន​ស្ថេរភាព និង​រីកចម្រើន ខណៈ​អង្គភាព ឬ អ្នកសារព័ត៌មាន រាយការណ៍​នូវ​ព័ត៌មាន​ពិត និង​តម្លាភាព​។

​ក្នុង​កិច្ចពិភាក្សា អ្នកសារព័ត៌មាន ដែល​មាន​វត្តមាន​ចូលរួម​បាន​លើកឡើង​ថា កន្លង​បញ្ហា​ប្រឈម​ជាច្រើន ដែល​អ្នកសារព័ត៌មាន​បាន​ជួបប្រទះ ។

​ឆ្លៀត​ក្នុង​ឱកាស​ពិធី​សំណេះសំណាល សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ប្រគល់​លិខិត​សរសើរ ជូន​អ្នកសារព័ត៌មាន ដែល​សមាគម​បាន​វាយតម្លៃ​ថា​បាន​អនុវត្ត​សកម្មភាព​ល្អ​ក្នុង​អាជីព​ព័ត៌មាន ដែល​ប្រកបដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល