ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

គេ​សង្ស័យ​លោក ហាន សុខន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា បើកភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​កាប់ និង​អារឈើ​ដឹក​លក់ កើនឡើង​យ៉ាង​អនាធិបតេយ្យ​.?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​មណ្ឌលគិរី​)% សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ដឹងថា បច្ចុប្បន្ន​មាន​ឈើ​អារច្រៀក​រួច ត្រូវបាន​ក្រុម​ឈ្មួញ​ដឹក​តាមរយ​:​គោយន្ត​ចេញពី ឃុំ​ស្រែ​ឈូក នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខណៈ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​សមត្ថកិច្ច​ជំនាញ​ការពារ​ព្រៃឈើ​ហាក់ដូច ជា​នៅ​ស្ងៀម​ទ្រឹង បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​

​មហាជន​រិះគន់​ចំៗ​ថា មានពេលខ្លះ ពួក​គេ​ឃើញ​ក្បួន​គោយន្ត​កន្ត្រៃ​ដឹកឈើ​ទាំងនោះ បើក​ស្ទើរតែ​កិន​ស្នាក់ការ​បរិស្ថាន​ល្ហូត​ទៅហើយ ក៏​គេ​មិនដែល​ឃើញ​មន្ត្រី​បរិស្ថាន​នៅក្នុង​ទីស្នាក់ការ​នោះ​ចេញ​មក​ទប់ស្កាត់ និង​បង្ក្រាប ។​

​ប្រភព​បន្តទៀតថា ឈ្មួញ​សំខាន់ៗ​ដែល​បាន​ឃុបឃិត​គ្នា កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ដ៏​មានតម្លៃ​ចុងក្រោយ​របស់​ប្រទេស​នោះ​រាប់​ត្រួសៗ ទី​១​ឈ្មោះ យាយ ធា​វ ទី​២ ឈ្មោះ បញ្ញា ទី​៣ ស្នា ទី​៤ យាយ មានជ័យ និង​ទី​៥​ឈ្មោះ ផល្លា ។​

​ទាក់ទង​បញ្ហា​នេះ​លោក ហាន សុខន (​ហៅថា​)​នាយក​ដែនជម្រកសត្វព្រៃ​កែវ​សីមា ពេល​អ្នកយកព័ត៌មាន​យើង​ទាក់ទង​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​លោក​ឆ្លើយថា ច្រឡំ​លេខ ។ ចំ​កែវ សុភ័គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មករា នេះ​ថា ម្សិលមិញ​សមត្ថកិច្ច​ចាប់​ឈើ​អារ​បាន​៣​គោយន្ត​ដែរ ។​

​ជាមួយ​គ្នា​លោក​ក៏​បាន​ថ្លែង​ទទួលស្គាល់​ដែរ​ថា រឿង​បង្ក្រាប​បទ ល្មើស​ពិតជា​មាន​ការខ្វះ​ចន្លោះ​មែន ដោយសារ​តែ​ដែន​ជម្រក​សត្វ​ធំ ស្នាក់ការ​នៅ​ឆ្ងាយ​ពី​គ្នា ហើយ​កម្លាំង​ប្រចាំ​ស្នាក់ការ​នីមួយៗ​តិច​ទៀត​គឺមាន​តែ​២-៣​នាក់​ប៉ុណ្ណោះ ។

​យ៉ាងណា​ក៏​ដោយ​លោក​ថា បើ​ស្ថាន​ការចាំបាច់​លោក នឹង​ប្រើប្រាស់​កម្លាំង​ចម្រុះ​មាន​មន្ត្រី​ដែន​ជម្រក​សត្វ និង​មន្ទីរ​ចុះ​ធ្វើ​ការងារ​តែម្ដង ។​

មាន​គេ​និយាយថា ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​ទំហំ​ផ្ទៃ​ព្រៃ​សរុប ២៩២,៦៩០​ហិកតា វា​ពុំ​ត្រឹមតែ​ជា​តំបន់​ការពារ ធម្មជាតិ​ដែល​សំបូរ​ដោយ​សត្វព្រៃ និង​ជីវៈចម្រុះ​ប៉ុណ្ណោះ​ទេ ក្នុង​មួយ​ឆ្នាំៗ​ក្រសួង​បរិស្ថាន​ក៏បាន​ប្រមូល​ឥណទាន​យ៉ាង​ក្រាសក្រែល​ណាស់ដែរ ពី​ការលក់​កាបូ​ន នៅក្នុង​តំបន់​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល