ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ពិធី​បើក​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ការអនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចកា​រស្តី និង​កុមារ​ខេត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល ÷ ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​(​គ​.​ក​.​ស​.​ក​)​ខេត្ត​កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភះ ឆ្នាំ​២០២២​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ឌាល បាន​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​លទ្ធផល​ការងារ​ដែល គ​.​ក​.​ស​.​ក ខេត្ត សម្រេចបាន​ក្នុង​ឆ្នាំ ២០២១ ទោះបី​ស្ថិត​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​-១៩ ក្ដី៏​គ​.​ក​.​ស​.​ក​ខេត្ត គ​.​ក​.​ស​.​ក​ក្រុង​-​ស្រុក និង​គ​.​ក​.​ន​.​ក ឃុំ​-​សង្កាត់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃគូ បាន​ខិតខំ​ប្រឹងប្រែង​មិន​រាថយ​ឡើយ ដែល​សបញ្ជាក់​ឲ្យឃើញ​នូវ​ការខិតខំ​ប្រឹងប្រែ​ង​របស់ គ​.​ក​.​ស​.​ក​ខេត្ត គ​.​ក​.​ស​.​ក​ក្រុង​-​ស្រុក និង​គ​.​ក​.​ន​.​ក ឃុំ​-​សង្កាត់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ជា​ដៃគូ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​តម្រូវការ​របស់​ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​កណ្ដាល​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ​អភិបាលខេត្ត​កណ្ឌាល បាន​សន្យាថា​នឹង​ទទួលយក​នូវ​រាល់​មតិយោបល់ និង​សំណូមពរ​នានា ដែល​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ យកទៅ​ធ្វើការ​ពិចារណា រក​ដំណោះស្រាយ និង​ផ្ដល់​ការគាំទ្រ​បន្ថែម​ទៀត​ដល់​ការអនុវត្ត​មុខងារ​ភារកិច្ច របស់​គ​.​ក​.​ស​.​ក​ខេត្ត គ​.​ក​.​ស​.​ក​ក្រុង​-​ស្រុក និង​គ​.​ក​.​ន​.​ក​ឃុំ​-​សង្កាត់​។​

​ឯកឧត្តម​ក៏បាន កោត​ស​សើរ ចំពោះ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការបំពេញ​មុខងា​រ តួនាទី ភារកិច្ច​របស់​ខ្លួន ដើម្បី​ស្វែងយល់​ពី បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ ហើយ​បាន​យកចិត្តទុកដាក់​ធ្វើ​ការឆ្លើយតប ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី សំដៅ​លើកកម្ពស់​ស្ថានភាព​ស្ត្រី និង​កុមារ​ប្រកប​ដោយ​បរិយាប័​ន្ន និង​សមធម៌​សង្គម​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​បរិបទ ដែល ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​បាន និង​កំពុង​អាស្រ័យ​ផល​ពី សន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ស្ថេរភាព នយោបាយ ដែល​បាន​ផ្តល់ឱកាស​ឱ្យ​យើងទាំងអស់គ្នា បាន​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​រីកចំរើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​។​

​ឯកឧត្ដម​បន្ថែមទៀត​ថា មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ខិតខំ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ដើម្បី​ផ្ដល់​កិច្ចសហការ និង​គាំទ្រ​ដល់​កម្ម​ភាព​ដែល​បម្រើឲ្យ​តម្រូវកា​ររបស់​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ​។​

​លោកជំទាវ នួន នារតី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន គ​.​ក​.​ស​.​ក​ខេត្ត បានបញ្ជាក់​ថា សម្រាប់​កិច្ចប្រជុំ​រយៈពេល​មួយ​ថ្ងៃនេះ គឺ​មាន​សារៈសំខាន់​ណាស់ ពី​ព្រោះ​បាន​ផ្ដល់​នូវ​ធាតុ​ចូល​ជាច្រើន​សម្រាប់ គ​.​ក​.​ស​.​ក គ្រប់​ថ្នាក់​យក​ទៅ​ពិចារណា និង​ប្រតិបត្តិ​ក្នុង​ការបំពេញ​មុខងារ​ភារកិច្ច​របស់​ខ្លួន ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រសិទ្ធ​ផល ក្នុង​ការលើកកម្ពស់​ស្ថានភាព ស្ត្រី យុវវ័យ កុមារ និង​ជន​ងាយ​រងគ្រោះ ក៏ដូចជា​ការលើកកម្ពស់​វិស័យ​សេវា​សង្គម ប្រកបដោយ​សមធម៌ និង​បរិ​យាប​ន្នក្នុង​ខេត្តកណ្ដាល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល