ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ អញ្ជើញ​សម្ពោធ​សមិទ្ធផល​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង​ជាង ២​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត និង​ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ ផ្លូវ​បេតុង ១​ខ្សែ មាន​ប្រវែង ២.១៥៨​ម៉ែត្រ ស្ថិតនៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោកជំទាវ លាង វួ​ច​ឆេង ។

​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ នៅក្នុង​ខេត្ត ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ផងដែរ ។​

​ក្នុង​របាយការណ៍ របស់លោក ទុន ស៊ា​ង មេឃុំ​ពាម​កោះ​ស្នា បានឲ្យដឹងថា ដោយ​មើលឃើញ​អំពី​តម្រូវការ​ជាក់ស្ដែង របស់​ប្រជាពលរដ្ឋ និង​ការចូលរួមចំណែក​អភិវឌ្ឍន៍ ក្នុង​មូលដ្ឋាន ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ បាន​ផ្ដល់​នូវ​សមិទ្ធិផល​ថ្មី ជា​ផ្លូវ​បេតុង ១​ខ្សែ ស្ថិតនៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ ដែល​ជា​អំណោយ របស់​ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ ។ ផ្លូវ ១​ខ្សែ នេះ មាន​ប្រវែង ២.១៥៨​ម៉ែត្រ ទទឹង ៤,១២​ម៉ែត្រ កំរាស់ ០,១៥​ម៉ែត្រ សាងសង់​ពី​ឆ្អឹង​ដែក បាត​ក្រាល​ជា​ថ្ម​មិច កំរាស់ ១​ទឹក បាន​ចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ ពោល​គឺ អនុវត្ត​រួចរាល់​មុន​ពេល​កំណត់ ១​ខែ ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​សម្ភោ​ធ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃនេះ ។ ជំនួសមុខ​ឱ្យ​អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ពាម​កោះ​ស្នា សូម​ថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ ព្រមទាំង បុត្រា បុត្រី ដែល​បាន​បរិច្ចាក​ទ្រព្យធន ដ៏​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​កសាង​សមិទ្ធផល ដ៏​ថ្លៃថ្លា​មួយ​នេះ​ឡើង ។​

​ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម មានប្រសាសន៍ថា ក្រោម​ការដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ជា​អាទិភាព ៖ មនុស្ស ទឹក ភ្លើង និង​ផ្លូវ ។ ស្របតាម​កម្មវិធី​នយោបាយ​នេះ ជាពិសេស ការ​ពិនិត្យ​អំពី​ស្ថានភាព​លំបាក និង​ដើម្បី ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់ ឯកឧត្ដម​ផ្ទាល់ ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​កសាង​ផ្លូវ ១​ខ្សែ នេះ​ឡើង ដើម្បី រួមចំណែក​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹក​ដំណាំ​កសិផល របស់​ប្រជាពលរដ្ឋ នៅក្នុង និង​ក្រៅ​តំបន់ ។ ជាមួយ​នោះ ផ្លូវ​នេះ នឹង​បាន​រួមចំណែក បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្លាស់​ទីលំនៅ ពី​តំបន់​ប្រឈម​ការបាក់​ស្រុត​ច្រាំង​ទន្លេ ហើយ​មក​រស់នៅ​ទី​នេះ ផងដែរ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ការខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ នៅ​អម​សង្ខាង​ផ្លូវ ដែល​បាន​សហការ​គ្នា​ល្អ ជម្រុញ​ធ្វើឲ្យ​លេច​ចេញ​សមិទ្ធផល ដូច​ថ្ងៃនេះ ដើម្បី យើងទាំងអស់គ្នា បាន​ប្រើប្រាស់ នៅពេល​អនាគត ។​

​ដោយឡែក ជាមួយនឹង​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នេះដែរ ឯកឧត្ដម ហ៊ុន ណេង ក៏​បាន​ផ្ដាំផ្ញើ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែទាំ និង​ចូលរួម​គោរព​ច្បាប់​ចរាចរ ដើម្បី សុខ​សុវត្ថិភាព ដល់​គ្រួសារ​សហគមន៍ និង​សង្គមជាតិ​យើង ផងដែរ ។ ជាមួយ​នោះ បងប្អូន ក៏​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល រួមជាមួយ​នឹង ការយកចិត្តទុកដាក់​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​ប្រសើ​រ តាមរយៈ ការចូលរួម​បន្ត​អនុវត្ត​វិធាន​សុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី ជៀសផុត​ពី​ការឆ្លង នៃ​ជម្ងឺ​កូវី​ដ ១៩ ជាពិសេស មេរោគ​បម្លែង​ថ្មី អូ​មី​ក្រុង គ្រប់ៗ​គ្នា ផងដែរ ។​

​ផ្សាភ្ជាប់​ជាមួយនឹង​ពិធី​ខាងលើ​នោះដែរ ឯកឧត្តម ហ៊ុន ណេង នឹង​លោក​ជំទាវ ក៏បាន​ផ្ដល់​ជូន​ថវិកា​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម សរុប​ចំនួន ៤១០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ២​ម៉ឺន​រៀល ។ ឧបត្ថម្ភ ដល់​សាលាឃុំ​ពាម​កោះ​ស្នា ថវិកា ២​លាន​រៀល កម្លាំង​ទាំង​៣ ក្នុង ១​អង្គភាព ថវិកា ៥០​ម៉ឺន​រៀល និង​ក្រុមគ្រូពេទ្យ​ប្រចាំការ ថវិកា ចំនួន ៥០​ម៉ឺន​រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល