ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ករណី​កាច់​ក​ម៉ូតូ និង​គ្រឿងញៀន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​កៀនស្វាយ​: នៅ​ថ្ងៃ​ចន្ទ ១៣​កើត ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​គ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​អធិការ​ស្រុក​កៀនស្វាយ លោក​វីរៈ​សេនីយ៍​ឯក ព្រុំ សំណាង អោយ​កំលាំង​ជំនាញ​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​កាច់​ក​ម៉ូតូ​) នឹង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ហេតុការណ៍​កើតឡើង នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​វេលា​ម៉ោង​០០ នឹង​១៥​នាទី​។ នៅ​ភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ​ខុន ទីណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​មីក្រូហិរញវត្ថុ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​មាន​គ្នា ៣ នា ក់ៈ ១/​ឈ្មោះ​មាឃ សុវណ្ណារ៉ា ហៅ​មាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជ​អា​នី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​
២/​ឈ្មោះ​សុខ ហឿន ហៅ​ហេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​
៣/​ឈ្មោះ វី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​(​រត់គេចខ្លួន​)​។

១/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONDA DREAM C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489​។​

១/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONGDA DREAM ពណ៌​ខ្មៅ ស៊េរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489(​ម៉ូតូ​របស់​ជនរងគ្រោះ​)​។​
២/​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស​សង្ស័យ​សា​ធាតុ​ញៀន​មួយកញ្ចប់​មធ្យម​។​

​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២​វេលា​ម៉ោង​១៦ នឹង​៣០​នាទី ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​HONDA DREAM​ពណ៌​ខ្មៅ​ស៊េរី​២០១២​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH.1489 មក​រត់​តុ​កា (​ស៊ីឈ្នួល​គេ​) នៅ​ភូមិ​ស្ដៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​លុះដល់​ម៉ោង​២៣ នឹង​១០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ពេល​ចប់​ការងារ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ថៅកែ​ចុងភៅ​ឈ្មោះ​ចាន់ ជឿន ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ដោយ​ចត​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​។​

​លុះដល់​ម៉ោង​០០ នឹង​១៥​នាទី​ថ្ងៃ​ទី​១៤ ខែ​កម្ភៈ ឆ្នាំ​២០២២ ស្រាប់​ជន​ស​ង្ស័​ទាំង​បី​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស៊ុយ​ស៊ូ​គី​និច​ពណ៌​ទឹកប្រាក់​ស៊េរី​២០១៣​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AF.3278​មក​ឈប់​នៅ​លើ​ផ្លូវជាតិ​លេខ​១ មុខ​ផ្ទះ​របស់​ឈ្មោះ ចាន់ ជឿន ភេទ​ប្រុស រួច​ឈ្មោះ វី ភេទ​ប្រុស​បាន​ចូល​មក​ធ្វើ​កម្ម​ភាព លួច​កាច់​ក​ម៉ូតូ​របស់​ជនរងគ្រោះ ចំណែកឯ​ឈ្មោះ​មាឃ សុវណ្ណារ៉ា​ហៅ​មាស​ភេទ​ប្រុស និង​ឈ្មោះ សុខ ហឿង ហៅ​ហេង ភេទ​ប្រុស​នៅចាំ​កន្លែង​ម៉ូតូ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ឈ្មោះ​. វី ភេទ​ប្រុស​បាន​អោយឈ្មោះ​មាឃ សុវណ្ណារ៉ា ហៅ​មាស ភេទ​ប្រុស​ជិះ​ម៉ូតូ របស់​ជនរងគ្រោះ​ឌុប​ឈ្មោះ​សុខ ហឿង ហៅ​ហេង​ភេទ​ប្រុស ចំណែក​ឈ្មោះ​. វី ភេទ​ប្រុស​ជិះ​ម៉ូតូ​ម៉ាក់​ស៊ុយ​ស៊ូ​គីនិច ភ្លាម​នោះ​ជនរងគ្រោះ​ឃើញ​ក៍​បាន​ស្រែក​ថាចោៗ នឹង​បាន​ដេញ​តាម​រហូត​ដល់​ឃុំ​ដី​ឥដ្ឋ ក៍​ត្រូវ​សមត្ថកិច្ច នឹង​ប្រជាពលរដ្ឋ​ឃុំ​ដីឥដ្ឋ​ឃាត់ខ្លួន​បាន​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​ដីឥដ្ឋ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថាៈ​ខ្លួន​រួម​ជាមួយ​បក្សពួក​ពិតជា​ប្រព្រឹត្ត​អំពើ​លួច នឹង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុស​ច្បាប់​ពិត​ប្រាកដ​មែន និង​បាន​សារភាព​ទៀត​ថាៈ​ខ្លួន នឹង​បក្សពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច នឹង​ឆក់ ជាច្រើន​លើក​មក​ហើយ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​(​ករណី​លួច​)​។​

​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ និង​សុំ​ឃាត់​ខ្លួន​លើ​ជនសង្ស័យ​ទាំង ២ នាក់​នៅ​ម៉ោង​៦.០០​នាទី​ថ្ងៃ​១៤.២.២០២២ និង​ស​បន្ត​យកឈ្មោះ វី ដែល​បាន​រត់គេចខ្កួន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល