ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ល្បែងស៊ីសង​Online​ដុះ​ស្លែ​ដ៏​ធំ (​ខាងកើត​ឈាង​ត្បូង​ផ្សារ​តាកែវ​) កំពុងបើក​លេង ផ្ទុយ​ច្បាប់ និង គោលនយោបាយ​ភូមិ​ឃុំ​សុវត្ថិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ​៖ សេចក្តីរាយការណ៍​មក​ថា មាន​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ដ៏​ធំ​មួយកន្លែង តាម​ប្រព័ន្ធ​អន​ឡាញ​មាន ភ្នាល់​បាល់ ភ្នាល់​បៀ និង​ជល់​មាន់ និង​ល្បែង​ជាច្រើន​ប្រភេទ​ផ្សេងទៀត កំពុងបើក​ទទួលភ្ញៀវ​ចូល​លេង​យ៉ាង​ច្រើន​កុះករ ស្ថិតនៅ ជាប់​ផ្ទះ​លក់​សម្ភារ​ចិញ្ចឹម​មាន់ ផ្លូវ​២៨ ភូមិ​ថ្នល់​បែក សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ (​នៅ​ខាងកើត ឈាង​ខាងត្បូង​ផ្សារ​តាកែវ​)​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ឱ្យដឹងថា ទីតាំង​ល្បែង​នេះ បើក​លេង​ជា​យូរ​មក​ហើយ មិន​ដែល​មាន​សមត្ថកិច្ច​ណា​មក​បង្ក្រាប​ទេ គឹ​បណ្តោយឱ្យ​អ្នកញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង មិន​ខ្វល់​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ អូ​មី​ក្រុង ផ្ទុយ​ពី​ច្បាប់​បង្ក្រាប​ល្បែងស៊ីសង និង គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ល្បែងស៊ីសង​ខុសច្បាប់​នេះ បណ្តាល​ឱ្យ​អ្នក​ញៀន​ល្បែង ហិនហោច​ទ្រព្យសម្បត្តិ កើត​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ជា​ប្រភព​បង្កើត​អ្នក​ញៀន​ថ្នាំ អំពើចោរកម្ម អសន្តិសុខ​សង្គម​ជាដើម​។​ល​។​
​ប្រជាពលរដ្ឋ​សំណូមពរ លោក កង អាណាន់​អភិបាលក្រុង​ដូន​កែវ លោក​អធិការ លោកស្នងការ និង ឯកឧត្តម​អភិបាលខេត្ត អ៊ូច ភា មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។​

​គួរបញ្ជាក់​ថា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ដាក់បទបញ្ជា​តឹងរ៉ឹង ដល់​គ្រប់​ខេត្ត​-​រាជធានី​ទូទាំងប្រទេស ឲ្យ​អនុវត្ត គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច គឺ​ត្រូវ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យខាងតែបាន ហើយ​បើ​កើតមាន​នៅក្នុង​ទឹក​ដី​ណា អ្នក​នោះ​ជា​អ្នកទទួលខុសត្រូវ​។​

​យោង​តាម​ច្បាប់ ស្តីពី ការបង្ក្រាប​ល្បែងស៊ីសង ដែល​រដ្ឋសភា​បាន​អនុម័ត កាលពី​ឆ្នាំ​១៩៩៦ បានចែង​ផ្តន្ទាទោស​៖
*​អ្នកញៀន​ល្បែងស៊ីសង ផ្អែក​តាម​
​មាត្រា​៤៖ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​១​ម៉ឺន​រៀល ដល់ ៥​ម៊ឺន​រៀល រឺ ដាក់​គុក​ពី​១​សប្តាហ៍ ដល់ ១​ខែ​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី​៥​ម៉ឺន​រៀល ដល់ ៥​សែន​រៀល និង​ដាក់គុក​ពី​១​ខែ ដល់ ១​ឆ្នាំ​។​
*​មេ​បន​ល្បែងស៊ីសង ផ្អែក​តាម​
​មាត្រា​៥៖ ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ ពី ៥​លាន​រៀល ដល់ ២០​លាន​រៀល និង​ដាក់គុក​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ ចំពោះ​អ្នក​បើក​លេង​ល្បែងស៊ីសង អ្នកកាន់កាប់​ល្បែងស៊ីសង អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​
​ក្នុង​ករណី​ពុំ​រាងចាល ត្រូវ​ផ្តន្ទាទោស ពិន័យ​ជា​ប្រាក់ និង​ដាក់គុក​ខាងលើ​នេះ​ជា​អតិបរមា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល