ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្រើន​រំ​ឮ​ក​អ្នកសារព័ត៌មាន ត្រូវ​ផ្សាយ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​ប្រភព​ច្បាស់លាស់ ដែល​ជា​អាវ​ក្រោះ​ការពារ​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្រើន​រំ​ឮ​ក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង​មាន​ប្រភព​ច្បាស់​លាស់ ការផ្សាយ​ព័ត៌មាន​ពិត វា​នឹង​ក្លាយ​ជា​អាវ​ក្រោះ​ការពារ​អ្នកសារព័ត៌មាន​អស់ពី​ទណ្ឌកម្ម​ផ្លូវច្បាប់​។​

​ការ​ក្រើន​រំ​ឮ​ក​បែបនេះ របស់លោក ខៀវ កាញារីទ្ធ បាន​ធ្វើឡើង​នៅក្នុង​ឱកាស ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​សិក្ខាសាលា ស្ដីពី «​ការផ្សាយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​» ដល់​បណ្តា​អ្នកសារព័ត៌មាន ដែល​កំពុង​បម្រើ​ការងារ​ផ្នែក​ព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា ជិត​៣០០​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ក្រសួង​ព័ត៌មាន​។​

​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រមសីលធម៌​មាន​សារសំខាន់ វា​មិនមែន​មាន​លក្ខណៈ​បង្ខំ ត្រូវ​មានទោស ឬ​ឧក្រិដ្ឋកម្ម​បទល្មើស​ទេ ប៉ុន្តែ​ក្រមសីលធម៌ ដូចជា​ខ្យល់​នៅក្នុង​បា​ឡុង ទី​១៖ រក្សា​តម្លៃ​ថ្លៃថ្នូរ​របស់​យើង​អ្នកកាសែត ដែល​បង្ហាញ​ថា​យើង​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ពិតប្រាកដ យើង​បាន​ឆ្លងកាត់​ការរៀនសូត្រ ទី​២៖ វា​បាន​បង្ហាញ​ពី​ការផ្តល់​តម្លៃ ទៅលើ​មនុស្ស​នៅក្នុង​សង្គម​ទាំងអស់​គ្នា​»​។​

​លោក ខៀវ កាញារីទ្ធ បាន​បន្តថា ការប្រើប្រាស់​ភាសា​ថ្លៃថ្នូរ និង​ការរក្សា​ភាពថ្លៃថ្នូរ របស់​អ្នកសារព័ត៌មាន និង​មន្ត្រី​ព័ត៌មាន គឺ​រក្សាបាន​នូវ​តម្លៃ​ថ្លៃថ្នូរ ជា​ពិសេស​បាន​បង្ហាញ​ឱ្យដឹង​ពី​កម្រិត​សិក្សាអប់រំ ការយល់ដឹង​របស់​អ្នកសារព័ត៌មាន ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាដើម​។​

«​ដូច្នេះ ក្រមសីលធម៌ តាមរយៈ​ការធ្វើ​ការងារ​ដោយ​វិជ្ជាជីវៈ ទី​១៖ ធ្វើ​ជា​អ្នកសារព័ត៌មាន យើង​ត្រូវ​ធ្វើ​ការងារ​ដោយ​ក្រមសីលធម៌ ត្រូវ​គោរព​ក្រមសីលធម៌​នេះ​ឱ្យបាន ត្រូវ​និយាយ និង​គោរព​មនុស្ស​ទាំងអស់​នៅក្នុង​សង្គម​ដូច​គ្នា​» នេះ​ជា​ការលើកឡើង​បន្ថែម​របស់​លោក ខៀវ កាញារីទ្ធ​។​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ថែមថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន មិន​ត្រូវ​វាយតម្លៃ​អ្វី​ថា​ល្អ ឬ​អាក្រក់​នោះទេ ក៏​ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន ត្រូវ​ឈរ​នៅ​ផ្លូវ​កណ្តាល ហើយ​អ្នកសារព័ត៌មាន ត្រូវ​និយាយ​តែ​ព្រឹត្តិការណ៍​ណា​ដែល​បាន​កើតមានឡើង​នៅក្នុង​សង្គម​។ ក៏ប៉ុន្តេ សម្រាប់​ការងារ​មួយចំនួនធំ វា​អាច​នឹង​ក្លាយ​ជា​រនាំង​សម្រាប់​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន របស់​អ្នកសារព័ត៌មាន​ផងដែរ​។​

​លោក ខៀវ កាញារីទ្ធ បានឲ្យដឹង​ទៀតថា ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ប្រកបដោយ​វិជ្ជាជីវៈ​ត្រូវ​ចេះ​ពី​ក្រមសីលធម៌ យល់​ពី​ច្បាប់ ស្តីពី​របប​អ្នកសារព័ត៌មាន និង​ច្បាប់​ដែល​ពាក់ព័ន្ធ ដើម្បី​ដឹង​ថា តើ​សិទ្ធិ​របស់​ខ្លួន​មាន​ទំហំ​ប៉ុណ្ណា ដើម្បី​អាច​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ទាំងនេះ​បាន មិនមែន​គ្រាន់តែ​ថត​រួច​ហើយ ផ្សព្វផ្សាយ​នោះ​ទេ​។​

​បើ​តាម​លោក សារ៉េត ជា​អ្នកសារព័ត៌មាន​មួយរូប នៅក្នុង​ប្រទេស​កម្ពុជា បានឱ្យដឹងថា ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​គ្មាន​វិជ្ជាជីវៈ វា​បាន​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដោយសារ​តែ​យើង​ដឹងថា អ្នកសារព័ត៌មាន​ហាក់បីដូចជា​អ្នកនាំពាក្យ របស់​ក្រសួង​ស្ថាន​ប័ន​នី​មួយៗ​អីចឹង​។ ព្រោះ​ការ​ផ្សាព្វផ្សាយ របស់​បណ្តាញ​ព័ត៌មាន​នានា បាន​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក មិនមែន​តែ​ក្នុងប្រទេស​កម្ពុជា​មួយ​នោះ​ទេ ដូច្នេះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយ ដែល​មិន​គោរព​ទៅតាម​ក្រមសីលធម៌ វិជ្ជាជីវៈ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ខ្លួនឯង មាន​ការយល់ច្រឡំ និង​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ​ជា​ដើម​។​

​លោក សារ៉េត បាន​បន្តថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ គួរ​គប្បី​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ព័ត៌មាន ឱ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​មិន​អាច​យក​ព័ត៌មាន​គ្រាន់តែ​ឮ​តៗ​គ្នា ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​វា​នឹង​ធ្វើឱ្យ​ប្រភព​ព័ត៌មាន​នេះ​មិន​គ្រប់​ជ្រុងជ្រោយ​។ ដូច្នេះ​ព័ត៌មាន​មិន​ពិត បាន​បង្ក​ហានិភ័យ និង​ជះឥទ្ធិពល​អាក្រក់ ដល់​ជាតិ​។​

​លោក​សង្ឃឹមថា ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់​ទាំងអស់ នឹងមាន​វិធានការ​បន្ថែមទៀត ដើម្បី​ដាក់​ទោសទណ្ឌ ដល់​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​គួរបញ្ជាក់​ថា អ្នកសារព័ត៌មាន​ទាំងឡាយណា ដែល​សរសេរ​ព័ត៌មាន ដោយ​គោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ចេញទៅ​ត្រូវ​គេ​ប្តឹង​ទៅ​វិញ​នោះ នឹង​ទទួលបាន​សិទ្ធិ​ការពារ​ក្តី ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេជោ ហ៊ុន សែន​។ លោក គី តិច ដែល​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ មាន​តួនាទី​ទទួលខុសត្រូវ បញ្ហា​ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន ដែល​ធ្វើ​ការគោរព​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​ទាំងនោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល