ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​ជំរុញ​អាជ្ញាធរ​ឃុំ​សង្កាត់​ឱ្យ​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើកឡើង​ថា ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្មះ គឺ​ព្រម​ទទួល​ទាំងអស់​គ្នា ហើយ​រដ្ឋ​អំណាច​គ្រប់លំដាប់​ថ្នាក់ អាច​ប្រើ​យន្តការ នៃ​ការដោះស្រាយ​មួយ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​បាន ទៅតាម​ករណី​ជាក់ស្តែង​ផ្សេងៗ​គ្នា​។ ឯកឧត្តម សូម​ឲ្យ​អាជ្ញាធរ​ឃុំ សង្កាត់​ត្រូវ​យកចិត្តទុកដាក់​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព ក្នុង​ការចូលរួម​សម្របសម្រួល ដោះស្រាយ​វិវាទ​ដីធ្លី ឲ្យ​ចប់​នៅត្រឹម​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​ទើប​ជា​ការ​ប្រសើរ​សម្រាប់​ប្រយោជន៍​ប្រជាពលរដ្ឋ​។​

​ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី និតិ​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី របស់​គណៈកម្មការ​សុរិយោដី ជូន​ប្រធាន និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរ​ក្រុង​ស្រុក​នៃ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ឯ​សណ្ឋាគារ​ឌី​យ៉ាងម៉ង់​កំពត របស់ លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​មាន​បេសកកម្ម លើ​វិស័យ​សំណង់ វិស័យ​ដីធ្លី ការងារ​លំនៅដ្ឋាន ការងារ​រៀបចំ​ដែនដី និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដូចជា​ការដោះស្រាយ​វិវាទ​ដីធ្លី​ជាដើម​។ ដោយឡែក​ចំពោះ​ការដោះស្រាយ​វិវាទ​ដីធ្លី ក្រសួង​ដែនដី ដោះ​បាន ៧៩២៩​ករណី លើ​សំណុំរឿង ៨៧០០​ករណី ហើយ​តាមរយៈ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោះស្រាយបាន ១៧៦៦​ករណី លើ​សំណុំរឿង ១៨៩៨​ករណី​។ សរុបទៅ នៅ​ទូទាំង​ប្រទេស មាន​វិវាទ​ដីធ្លី​សេសសល់ មិន​ដល់​៩០០​ករណី​នោះ​ទេ ហើយ​ការជួបជុំ​គ្នា​ថ្ងៃនេះ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ ចំពោះ​បញ្ហា ដែល​នៅ​សេសសល់ ក៏​ដូចជា​ទប់ស្កាត់​មិនឲ្យ​មាន​ទំនាស់​ដីធ្លី​កើតឡើង​បន្ថែមទៀត​ដែរ​។

​យោង​តាម​បទពិសោធន៍ និង​ដើម្បី​ឆ្លើយតប​តាម​ការចង់បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក ទេព ធន ជំរុញ​លើកទឹកចិត្ត ដល់​អាជ្ញាធរ​ឃុំ សង្កាត់ ក្រុង ស្រុក​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យបាន​ច្រើន ព្រោះ​វា​ជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ ប្រសើរ​បំផុត ដែល​បង្ហាញ​អំពី​សាមគ្គីភាព មិត្តភាព ភាតរភាព គ្មាន​អ្នកចាញ់ គ្មាន​អ្នកឈ្មះ គឺ​ព្រម​ទទួល​ទាំងអស់​គ្នា ហើយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក បាន​ប្រើ​វិធីសាស្ត្រ​នេះ​ដែរ​។ ម្យ៉ាង​យន្តការ​នៃ​ការដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព បាន​តាម​ករណី​ជាក់ស្តែង ដោយ​មិន​ប្រកាន់​ថា ទាល់តែ​ប្រើ​ឥទ្ធិពល​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នោះទេ ករណីខ្លះ សូម្បី​ចាស់ព្រឹទ្ធាចារ្យ មេភូមិ មេឃុំ អាចារ្យវត្ត លោកគ្រូ​អ្នក​គ្រួ គ្រូសូត្រ​ឆ្វេង គ្រូសូត្រស្តាំ​ជាដើម ក៏​អាច​មាន​ឥទ្ធិពល​ដោះស្រាយ​វិវាទ​បានដែរ​។​

​លោក​បាន​គូសបញ្ជាក់​ទៀត​ថា នៅពេល​ការចុះវាស់វែង​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ត្រូវបាន​បញ្ចប់​រួចរាល់ ទំនាស់​ដីធ្លី​នឹង​ស្មើ​សូន្យ បានន័យថា​គ្មាន​ទំនាស់​ដីធ្លី​ទៀត​ទេ បើ​តាម​របាយការណ៍​កា​រ​ចុះ​វាស់វែង​ជា​ប្រព័ន្ធ មកដល់​បច្ចុប្បន្ន ក្រសួង​ធ្វើ​បាន​៨០,៣៧% នៃ​ផ្ទៃដី​និង​ក្បាលដី​ដែល​ប៉ាន់ប្រមាណ​៧​លាន​នៅ​ទូទាំង​ប្រទេស ហើយ​គ្រោង​នឹង​បញ្ចប់​ត្រឹម​ឆ្នាំ ២០២១​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល