ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះ​ពិនិត្យ​ទីតាំង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ចំណុច​អាស្រម​លោកយាយ​ម៉ៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០២០​នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អម​ដំណេីរ​ជាមួយ​ដោយ លោក អ៊ុក ថា អភិបាលរង ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោកស្រី អភិបាល ក្រុង កែប និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត បាន​អញ្ជើញ​ពិនិត្យ​ទីតាំង​មួយចំនួន​នៅ​តាម​បណ្ដោយ​ឆ្នេរ​លេង​ទឹក ចំណុច​(​ស្រី ស​) និង​ទីតាំង​កំពុង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ស្ថិតនៅ​ខាងក្រោយ​អាស្រម​លោកយាយ​ម៉ៅ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​បញ្ជាក់​ឱ្យដឹងថា ដើម្បី​កែប្រែ​សោភ័ណភាព​ក្នុង​ទីប្រជុំជន​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង គប្បី​យើងទាំងអស់គ្នា​ចេះ​សម្អាត​បរិស្ថាន​ឱ្យបាន​ស្អាត ពិសេស​កត្តា​អនាម័យ​ជា​ចម្បង​។​

​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ចាំបាច់ រដ្ឋបាល​ខេត្ត​នឹង​បន្ត​ការអនុវត្ត ពិសេស​ការកែលម្អ​នៅតាម​ដងផ្លូវ​សាធារណៈ មាត់​ឆ្នេរ​លេង​ទឹក និង​សាងសង់​អាង​ប្រព្រឹត្តិកម្ម​សម្រាប់​ចម្រោះ​ទឹក​កខ្វក់ ដែល​គ្រោង​នឹង​បំពាក់​ឧបករណ៍​ដាក់ឱ្យ​ដំណើរការ​នា​ចុងឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​បញ្ជៀ​សការ​បង្ហូរទឹក​កខ្វក់​ចូល​ទឹកសមុទ្រ​ក្នុង​តំបន់​រមណីយដ្ឋាន​ខេត្ត​ទេសចរណ៍​របស់​យើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល