ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​រមណីយដ្ឋាន​ឆ្នេរកែប ចាប់ផ្តើម​មាន​អ្នកទេសចរ​មក​លម្ហែ​ឡើងវិញ ខណៈ​ជំងឺ​កូវី​ដ ១៩ មាន​ភាព​ធូរស្បើយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ អំឡុង​ពេល​ពេល​ជំងឺ​កូវី​ដ ១៩ មាន​ភាព​ធូរស្បើយ គេ​សង្កេតឃើញ​ក្រុម​អ្នកទេសចរ​មក​ពី​បណ្តា​ខេត្ត ពិសេស​រាជធានី​ភ្នំពេញ បាន​នាំ​សមាជិកគ្រួសារ ចូល​មក​សម្រាក ល​ម្ហែ នៅ​ទីក្រុង​កែប​ដូច​មុន​វិញ​ហើយ​។​នេះ​បើ​តាម​ការលើកឡើង​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ​។​

​មន្ត្រី​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា នា​ពេលកន្លងមក ទោះបី​ពុំ​មាន​បទបញ្ជា​ឱ្យ​បិទ​មណ្ឌល​កម្សាន្ត និង​កន្លែង​ផ្តល់​សេវា​ទេសចរណ៍​ផ្សេងៗ​បែបណា​ក្តី ខេត្ត​កែប​បាន​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់ ដោយសារតែ​គ្មាន​ក្រុម​អ្នកទេសចរ​មក​សម្រាក​កម្សាន្ត​ដូច​មុន ព្រោះ​តែ​ខ្លាច​ករណី​ឆ្លង​ជំងឺ​កូវី​ដ ១៩​។​

​ចំពោះ​ផ្ទះសំណាក់ អាហា​រដ្ឋា​ន និង​កន្លែង​បើក​អាជីវកម្ម​មួយចំនួន​ក៏​ត្រូវ​បិទទ្វារ​ឬ​ផ្អាក​ដំណើរការ​ព្រោះតែ​បាត់បង់​អតិថិជន​។​ប៉ុន្តែ​អំឡុងពេល​ប្រមាណ​២​សប្តាហ៍​ចុងក្រោយ​នេះ ពោល​គឺ​ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​កម្ពុជា​ហាក់​ធូរស្បើយ ទើប​រមណីយដ្ឋាន​ឆ្នេរកែប​ចាប់ផ្តើម​មាន​មនុស្ស​ចូល​មក​កម្សាន្ត​ឡើងវិញ​។​

​ជាក់ស្តែង​ក្នុង​ឱកាស​សម្រាក​ការងារ​ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​នៅក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​ពិតជា​មាន​ការកើនឡើង មិន​ខុស​ពី​មុន​ឡើយ​។​ហើយ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ រៀង​រាល់​ពេល​រាត្រី​តែងតែ​មាន​មនុស្សម្នា ដើរ​កម្សាន្ត​យ៉ាង​អ៊ូអរ​ទាំង​លើ​បរិវេណ​សួនច្បារ​ខាង​មុខ​សាលាខេត្ត តាម​ខ្យូ​ស​មាត់សមុទ្រ និង​តាម​ឆ្នេរ​ខ្សាច់​ត្រង់ចំណុច​ឆ្នេរ​លេង​ទឹក​ជាដើម​។​

​មន្ត្រី​ខាង​លើ​បាន​បញ្ជាក់ទៀតថា រយៈពេល​ពីរ​សប្តាហ៍​កន្លងទៅ ខេត្ត​កែប​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជិត​ពីរ​មុឺន​នាក់​ដែល​ធ្វើ​ឱ្យ​សណ្ឋាគារ ផ្ទះសំណាក់​ចាប់ផ្តើម​មាន​ភ្ញៀវ​ពេញ​ឡើងវិញ​។​ប៉ុន្តែ​បើ​ទោះជា​មាន​អ្នកទេសចរ​មក​សម្រាក​ល​ម្ហែ កម្សាន្ត​ជា​ហូរហែរ​បែប​នេះ​ក្តី រដ្ឋបាល​ខេត្ត​កែប​នៅតែ​មាន​ការព្រួយបារម្ភ លើ​បញ្ហា​ចម្លងជំងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍ ពិសេស​តាម​ទីប្រជុំ ខណៈ​ដែល​មាន​មនុស្ស​មក​កុញ​នៅតាម​តំបន់​ទេសចរណ៍​នី​មួយៗ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​។​ជាមួយគ្នានេះ គេ​សង្កេតឃើញ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការបង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដោយ​បាន​ធ្វើ​ការអប់រំ​ណែនាំ​ដល់​បងប្អូន​ប្រទេស​ពលរដ្ឋ ពិសេស​អ្នកទេសចរ ឱ្យមាន​ភាព​អនាម័យ គឺ​ហូប​ស្អាត ផឹក​ស្អាត ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល