ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​និង​រដ្ឋបាល​ខេត្ត​កំពត​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សំខាន់ៗ ក្នុង​ក្រុង​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត និង​ក្រុមការងារ​នៃ​វេទិកា​សម្ព័ន្ធភាព​សង្គម​ស៊ីវិល​(​វ​.​ស​.​ស​.) និង​ចូលរួម​សហការ​ពី​ក្រុម​អ្នកជំនាញ​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ (BSR) មកពី​ប្រទេស​ចិន និង​ក្រុម​ការងា​រកង​សង្គ្រោះបន្ទាន់​៧១១ នៃ​កងពល​តូច​លេខ​៧០ និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​និង​រដ្ឋបាល​ក្រុង​កំពត កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ទីតាំង​គោលដៅ​សំខាន់ៗ តាម​ផ្សារ សាលារៀន វិហារ​ឥស្លាម និង​ទី​សួន​សាធារណៈ​មួយចំនួន​ក្នុង​ក្រុង​កំពត ដើម្បី​បង្កើន​ការ ការពារ​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ ១៩​។​

​ក្នុងឱកាស​នោះ​លោក ភូ លិ អភិបាលរង​ខេត្ត​កំពត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ សូម​កុំ​មាន​ការភ្ញាក់ផ្អើល ក្នុង​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​បង្កើន​ការ ការពារ ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​នេះ​ទាំងអស់គ្នា ដែល​បច្ចុប្បន្ន​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​មិនទាន់​បាន​ធូរស្បើយ​នៅ ឡើយ​ក្នុង​ទូទាំង​ពិភពលោក​យើង​នេះ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅតែ​អំពាវនាវ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យ​ទូទៅ ត្រូវ​ប្រុងប្រយ័ត្ន​និង​បន្ត​បង្កើន​ការ ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ មកលើ​កម្ពុជា​យើង​ជា​លើក​ទី​២​បន្ត​ទៀត​ផង​ដែរ​។​

​លទ្ធផល​ដែល​ក្រុម​ការងារ​បាន​ចុះ​ធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ នា​ឱកាស​នោះ​រួមមាន ផ្សារ​រាត្រី​រង្វង់​មូល​ទុរេន ផ្សារ​រាត្រី​បូកគោ សាលា​វិទ្យាល័យ​ព្រះ​រាជសម្ភារ ព្រះវិហារ​ឥស្លាម​និង​ទី​សួន​សាធារណៈ​មួយចំនួន​ទៀត​ក្នុង​ក្រុង​កំពត​។​

​ដោយឡែក​នៅ​សៀ​ល​ថ្ងៃ​ដដែល ក្រុមការងារ​
(​វ​.​ស​.​ស​.)​នឹង​ក្រុម (BSR) និង​កង​សង្គ្រោះបន្ទាន់​៧១១​ក៏​បាន​បន្ត ជួប​ធ្វើ​បទ​បង្ហាញ បង្កើន​ចំណេះដឹង​ជូន​ដល់​មន្ត្រី​សុខាភិបាល តំណាង​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក អង្គការ​ដៃគូ​មួយចំនួន​ក្នុង​ខេត្ត អំពី​របៀប​បង្កា ទប់ស្កាត់​ជំងឺ​ឆ្លងកូវិដ​១៩ សម្រាប់​ជួយ​ដល់​សហគមន៍​មូលដ្ឋាន​។​

​នៅ​ឱកាស​នោះដែរ លោក សាខុន ប៉ូរិ​ន អគ្គ​រង​នៃ​(​វ​.​ស​.​ស​.) ក៏​បានឲ្យ​ដឹង​ដែរថា​រាល់​សកម្មភាព​ក្នុង​តួនាទី​ជា​អ្នក​សម្របសម្រួល​រវាង​សង្គម​ស៊ីវិល វ​.​ស​.​ស​. តែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កៀរគរ​ជំនួយ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សង្គមជាតិ សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​មកដល់​ពេល​នេះ​ក្រុម​អ្នកជំនាញការ​បាន​បាញ់ថ្នាំ តាម​បណ្ដា​រាជធានី ខេត្ត​មួយចំនួន ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​ល្អប្រសើរ ពាក់ព័ន្ធ​នឹង​សកម្មភាព ការពារ​ទប់ស្កាត់​ជំងឺ​ឆ្លងកូវិដ​១៩​ដ៏​កាច​សាហាវ​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល