ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference )

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត​នៅ ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​ឧសភា​ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សម្លេង (video conference ) ក្រោម​ធិបតី​ភាព​ដឹកនាំ​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត កំពត​។​

​កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់ លើ​ការ​ពិនិត្យ​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​លទ្ធផល​ការងារ ដែល​រដ្ឋបាល​ខេត្ត​សម្រេចបាន​ក្នុង​ខែ​ឧសភា កន្លងទៅ​និង​ការងារ​បន្ត​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​នៅ​សេសសល់ ខ្វះខាត​ដែល​នឹង​ត្រូវ​បំពេញបន្ថែម រួម​មាន​ការងារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ​សង្គម ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ការងារ​ដោះស្រាយ​ឆ្លើយតប​បញ្ហា​កង្វល់ បញ្ហា​ខ្វះខាត​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្ត​កំពត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ​អភិបាលខេត្ត បាន​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​បណ្ដា​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត បាន​យកចិត្តទុកដាក់​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នា​រយៈពេល​កន្លងមក​។​

​ទន្ទឹមនឹងនោះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ជំរុញ​ដល់​បណ្ដាំ​មន្ទីរ​អង្គភាព​ជំនាញ​អាជ្ញាធរ​ក្រុង​ស្រុក ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ឲ្យបាន​ផុ​សតាម​ដែន​សមត្ថកិច្ច​ជំនាញ​របស់​ខ្លួន​រៀងៗ​ខ្លួន​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​នី​មួយៗ​គឺ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​ជា​ការចូលរួម​មតិ​យោបល់​ពី​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ និង​អាជ្ញាធរ ក្រុង ស្រុក​នីមួយៗ​ពិនិត្យ​នូវ​វឌ្ឍនភាព​លទ្ធផល​ការងារ និង​ដាក់​ទិសដៅ​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ការដោះស្រាយ​ឆ្លើយតប​បញ្ហា​កង្វល់ បញ្ហា​ប្រឈម បញ្ហា​ខ្វះខាត​សំណូមពរ​តម្រូវកា​ររ​បស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​រីកចម្រើន និង​ឆាប់រហ័ស ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព ស្រប​ទៅ​នឹង​គោលនយោបាយ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​។​

​ពាក់ព័ន្ធ​នឹង​លទ្ធផល​ការងារ លោក​អភិបាលខេត្ត​ក៏បាន​លើកឡើង​ដែរ​ថា នា​រយៈពេល​កន្លងមក បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ដែល​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ក្រុង​ស្រុក​សម្រេចបាន​នៅ​ខ្វះ​ចន្លោះ​នៅ​មិនទាន់​បាន​ធ្វើ​ការវាយតម្លៃ​ឲ្យបាន​ជា​ក់​លាក់​អំពី​វឌ្ឍនភាព​ការងារ​នៅក្នុង​របាយការណ៍​របស់​ខ្លួន​នៅឡើយ គឺ​នៅ​មាន​ភាពខ្វះ​ចន្លោះ ដែល​មន្ទីរ​អង្គភាព​និង​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវតែ​កែ​ទម្លាប់​បំពេញបន្ថែម ដែល​ស្នើ​សុំ​ឱ្យ មន្ទីរ អង្គភាព​ជំនាញ និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត​ទាំងអស់​ពិនិត្យ​លើ​បញ្ហា​នេះ​ឡើងវិញ​នៅក្នុង របាយការណ៍​នៃ​លទ្ធផល​ការងារ​របស់​ខ្លួន​ឲ្យបាន​ជាក់លាក់ ថា​តើ​សម្រេច​លទ្ធផល​បាន​ប៉ុន្មាន​ភាគរយ ហើយ​នៅសល់​ប៉ុន្មាន​ភាគរយ​ទៀត ដែល​ជា​មូលដ្ឋាន​សម្រាប់​ទិសដៅ​ដើម្បី​ដោះស្រាយ​និង​ចំណាត់ការ​បន្ត​ឲ្យមាន​ប្រសិទ្ធភាពត​ទៅ​មុខទៀត​។ បើ​មិន​ធ្វើ​ដូច្នោះ​ទេ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​គ្រាន់តែ​និយាយ​ជារួម ប៉ុន្តែ​យើង​មិន​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​មានន័យ​ថា​យើង​អត់​មាន​វឌ្ឍនភាព ស្មើ​នឹង​មិន​បាន​ធ្វើការ​ងារ​ជំនាញ​របស់​ខ្លួន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល