ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​បរិច្ចាគ​សម្ភារៈ​បរិក្ខា ថវិកា​និង​ស្បៀងអាហារ​ជូន​សាខា​កាកបាទក្រហម​ខេត្ត​កំពត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ដើម្បី​រួមចំណែក​ទ្រទ្រង់​ដល់​ការងារ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត​កំពត ក៏ដូចជា​ដើម្បី​ចែករំលែក​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​អំឡុង​ពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​បាន​បរិច្ចាគ​សម្ភារៈ បរិក្ខា ថវិកា និង​ស្បៀងអាហារ​មួយ​ចំនួន​ដល់​សាខា​កាកបាទក្រហម ដោយ​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលាខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ ២០២០ ក្រោម​វត្តមាន លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង​សហការី​។​

​ការធ្វើ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌ របស់ អ្នកឧកញ៉ា​បណ្ឌិត​ទ្រី​ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប​នេះ ដើម្បី​រួមចំណែក​ក្នុង​មូលនិធិ​ដោយ​ស្ម័គ្រចិត្ត សម្រាប់​ទ្រទ្រង់​ការងារ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ក្នុងឱកាស​អបអរ​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០​។​

​អំណោយ​សប្បុរសធម៌ រួមមាន​អង្ករ​ចំនួន​១០​តោន មី​ចំនួន​១០០​កេះ​ធំ ទឹក​អាកុល​ចំនួន ៣០០​លីត្រ និង​ថវិកា​ចំនួន ៤០​លាន​រៀល សម្រាប់​ត្រៀម​ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត ពិសេស​ក្នុង​អំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​មូលដ្ឋាន​នៅ​ខេត្ត​កំពត​។​

​នៅក្នុង​ឱកាស​នោះ លោក ជាវ តា​យ បាន​សំដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ដល់ អ្នកឧកញ៉ា​បណ្ឌិត ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន​ទ្រី​ភាព​គ្រុប និង​លោកជំទាវ​ឧកញ៉ា​គៀន ស្រី​នាង ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ស្របពេល​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាននិងកំពុង​ត្រូវការ​សម្រាប់​យក​ទៅ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​។ អំណោយ​ទាំងនេះ គឺ​ពិត​ជា​សំខាន់ ដែល​បាន​រួមចំណែក​ដល់​សកម្មភាព​មនុស្សធម៌​ជាមួយ​សាខា​កាកបាទក្រហ​ម​ខេត្ត ក៏ដូចជា​រដ្ឋបាលខេត្ត និង​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ក្នុង​ស្ថានការណ៍​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល