ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ផល ប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​លេខ​២០​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្ងៃ​ពុធ ១២​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ផលប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​លេខ ២០ ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​៣ ធ្វើការ​លុប​ជង្ហុក​ធំៗ បង្កឡើង​ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ ឋិត​នៅ​ម្ដុំ​ស្ពាន​ទំនប់ទឹក​៧​មករា ដែល​អាច​បង្ក​ឱ្យ​មានកា​រ​កកស្ទះ ក៏​ដូច ជា​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​លេខ​២០ ចាប់ពី​ផ្លូវជាតិ​លេខ​៣ ក្បែរ​ទំនប់ទឹក​៧​មករា​រហូត​ដល់​រង្វង់​មូលគួ​ស្រូវ​ផ្លូវជាតិលេខ​២ ដែល​កំពុង​ទទួល​រង ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង និង​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​។

​ទាក់ទង​នឹង​វិធានការ​ដោះស្រាយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ធ្វើការ​វាយ តម្លៃ​តាមដាន​ជាប្រចាំ និង​រក​មធ្យោបាយ​រំដោះ​ទឹក​ឲ្យ​ផុត​ពី​ផ្លូវជាតិ​លេខ​៣ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​កាត់​លើ​ផ្លូវ បង្ក​ផលប៉ះពាល់​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​បច្ចេកទេស ក៏ដូចជា​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ទូទាំង​ប្រទេស​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​អំពី​ស្ថានភាព ទឹកជំនន់​ដែល​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ពិនិត្យមើល លទ្ធភាព​ស្តារ​ប្រឡាយ​ដោយ​ប្រើ​គ្រឿងចក្រ ដើម្បី​បញ្ចៀស​ទឹកជំនន់ សង្គ្រោះ ប្រជាពលរដ្ឋ​ដែល​កំពុង ទទួលរង​នូវ​ការលិចលង់​ខ្លាំង​នៅក្នុង​សង្កាត់​កង​ន​យ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុ​ចំនួន​១៣​ខេត្ត រួមមាន​៖ ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប និង​បង្ក​ផល ប៉ះពាល់ និង​ជន់​លិច​ខ្សែ​ផ្លូវ​សរុប​ចំនួន​៨៧​ខ្សែ ដោយ​មាន​ចំនួន​១៩៩​កំណាត់ មាន​ប្រវែង​សរុប​ចំនួន ២៤៣​គីឡូម៉ែត្រ​។

​ដោយឡែក ចំពោះ​ការខូចខាត​និង​ថវិកា​ក្នុង​ការជួសជុល​ឡើង​វិញ មិន​ទាន់​ត្រូវ បាន​វាយតម្លៃ​នៅឡើយ​ទេ ដោយ​រង់ចាំ​ស្ថានភាព​ទឹក​ស្រ​កសិន​ទើប​ក្រុម​ការងារ​បច្ចេកទេស​ស​ហ​ការ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចុះ ពិនិត្យ និង​វាយតម្លៃ​លើ​ស្ថានភាព​ជាក់ស្ដែង​បាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធំៗ សូម​ផ្អាក​ការធ្វើដំណើរ ឬ​ធ្វើ​ការចៀសវាង​ផ្លូវ​សំខាន់ៗ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​កុំឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរដ​ល់​ផ្លូវ ដែល​កំពុង​ទទួល​រង​ផលប៉ះពាល់​ស្រាប់ និង​ដើម្បី​ចូលរួម​សន្សំសំចៃ​ថវិកា​ជាតិ​ដែល​ត្រូវ​ចំណាយ​ទៅលើ​ការ ជួសជុល ស្ដារឡើងវិញ​នូវ​ផ្លូវថ្នល់​ដែល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល