ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ - រួម​គ្នា​ដាំ​ដុះ​បៃតង និង​ថែរក្សា​ភាព​ស្អាត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ដឹកនាំ​សហការី អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ប៉ុស្តិ៍​និង​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង​នគរបាល​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ចំណុះឲ្យ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ
0

អភិបាលខេត្ត​កណ្ដាល លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ជា​បេក្ខជន​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​លំ​ហាត់​ឱ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​និទ្ទិស​ល្អ​

អភិបាលខេត្ត​កណ្ដាល លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់​ដែល​ជា​បេក្ខជន​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​លំ​ហាត់​ឱ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​និទ្ទិស​ល្អ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់ ដែល​ជា​បេក្ខជន​ប្រលង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៣-២០២៤ ក្នុង​ខេត្ត​កណ្ដាល ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​លំ​ហាត់​ឱ្យអស់​ពី​សមត្ថភាព ដើម្បី​ទទួលបាន​និទ្ទេស​ល្អ និង​ឈាន​ទៅ​បន្ត​ការសិក្សា​នៅ​ឧត្តមសិក្សា​បន្តទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​លើកទឹកចិត្ត​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៣-២០២៤ នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២៤​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តថា​៖ ក្នុង​កំណែទម្រង់​របស់​ក្រសួង អប់រំ​យុវជន និង​កីឡា សិស្សានុសិស្ស​ទាំងអស់ ត្រូវតែ​មាន​សមត្ថភាព ហើយ​អ្នក​ចេះ​គឺ​ជាប់ ដូច្នេះ​សមត្ថភាព​ដែល​ក្មួយៗ​ទាំងអស់ បាន​ខិតខំ​យកចិត្តទុកដាក់​រៀន​ក្នុង​រយៈពេល​កន្លងមក ត្រូវ​បញ្ចេញ​ឱ្យអស់​ពី​សមត្ថភាព​នៅ​ពេល​នេះ ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ និង​ឈាន​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​បន្តទៀត​។ ជាងនេះទៀត​ឯកឧត្តម បាន​ថ្លែង​បញ្ជាក់ថា​៖ ដើម្បី​ជា​ការលើកទឹកចិត្ត សម្រាប់​សិស្សានុសិស្ស​ដែល​ជាប់​និទ្ទេស​A ឯកឧត្តម​នឹង​ផ្ដល់​ម៉ូតូ​មួយគ្រឿង សម្រាប់​ធ្វើដំណើរ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧត្តមសិក្សា​បន្តទៀត​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ប្រឡង​ជាប់​គ្រប់ៗ​គ្នា ពិសេស​ទទួលបាន​និទ្ទេស​ល្អ​ផង​ដែរ​។​

​លោក ចេង សំអុល ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា​ខេត្ត​កណ្ដាល បានឱ្យដឹងថា​៖ ខេត្ត​កណ្ដាល​មាន​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១៨​មណ្ឌល ស្មើនឹង ៤៥១​បន្ទប់ នៅ​តាម​សាលា​ក្នុង​ក្រុង​-​ស្រុក ចំនួន​៦ រួមមាន​៖ ក្រុង​តាខ្មៅ មាន ៤​មណ្ឌល​, ស្រុក​ស្អាង មាន ៣​មណ្ឌល​, ស្រុក​កណ្ដាលស្ទឹង មាន ៣​មណ្ឌល​, ស្រុក​កៀនស្វាយ មាន ២​មណ្ឌល​, ស្រុក​ពញាឮ មាន ៣​មណ្ឌល និង​ស្រុក​ខ្សាច់កណ្តាល មាន ៣​មណ្ឌល មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​
​ឆ្នាំ​សិក្សា​២០២៣-២០២៤ ក្នុង​បញ្ជី​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប​ចំនួន ១១ ១១៥​នាក់​។ បេក្ខជន​ចំណេះ​ទូទៅ ថ្នាក់​វិទ្យាសាស្ត្រ ៣ ១០៨​នាក់​, ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៦ ៦២១​នាក់​។ បេក្ខជនស្វៃរិន​ចំណេះ​ទូទៅ ថ្នាក់​វិទ្យាសាស្ត្រ ០៨​នាក់​, ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ១ ០៩៥​នាក់​។ បេក្ខជន​បំពេញវិជ្ជា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ២៦២​នាក់​។ បេក្ខជនស្វៃរិន​បំពេញវិជ្ជា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ២១​នាក់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល