ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ពានរង្វាន់​សតវត្ស​អាស៊ី​របស់ ICAPP

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ពានរង្វាន់​សតវត្ស​អាស៊ី​របស់ ICAPP

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​ពានរង្វាន់​សតវត្ស​អាស៊ី​របស់​អាយ​កាប់ (ICAPP Asian Century Award) នា​ឱកាស​នៃ​មហាសន្និបាត​នៃ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស នយោបាយ​អាស៊ី (ICAPP) លើក​ទី​១២ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

​យោងទៅលើ​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP លើក​ទី​៤២ ដែល​បាន អនុម័ត​ក្នុងអំឡុងពេល​មហាសន្និបាត​លើក​ទី​១២ របស់ ICAPP បាន​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នូវ​ការសម្រេចចិត្ត​ប្រគល់ «​ពានរង្វាន់​សតវត្ស​អាស៊ី ICAPP» ជូន​ដល់​ថ្នាក់ដឹកនាំ​ឆ្នើម របស់ ICAPP៖ ១៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ២៖ លោក José de Venecia ប្រធាន​ស្ថាបនិក ICAPP និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP ៣៖ សម្តេច​មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត ៤៖ ឯកឧត្តម Chung Eui-yong ៥) ឯកឧត្តម Mushahid Hussain Sayed​។​

​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព គឺជា​សក្ខីភាព​មួយ​សម្រាប់​ការទទួលស្គាល់ និង​ការគោរព​ចំពោះ​ការ​ចូល រួម​ចំណែក​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ​ឆ្នើម ក្នុង​ការពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ផ្នែក នយោបាយ ក្នុងចំណោម​សមាជិក​ជា​គណបក្ស​នយោបាយ និង​ដៃគូ​របស់ ICAPP មក​ពី​ជុំវិញ​ពិភពលោក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​រក​សន្តិភាព សន្តិសុខ និង​វិបុលភាព​សម្រាប់​ប្រជាជន​។​

​ការផ្តល់​ពានរង្វាន់​នេះ​ជូន​សម្តេច​តេជោ ហ៊ុន សែន គឺជា​ទទួលស្គាល់​តួនាទី និង​ការរួមចំណែក​យ៉ាងសំខាន់​បំផុត​របស់​ស​ម្តេច ក្នុងនាម​ជា​ស្ថាបត្យក​រ ជា​ប្រតិបត្តិ​ក​រ និង​ជា​អ្នកការពារ​សន្តិភាព មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​សម្រាប់​មនុស្សជាតិ​ជារួម​ផងដែរ​។ តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេជោ កម្ពុជា ទទួលបាន​សុខសន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​វិបុលភាព​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ ជាងនេះទៅទៀត សម្តេច​តេជោ មាន​បុរេ​សកម្មភាព​យ៉ាងខ្លាំង ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង ការចូលរួម​ស្វែងរក​សន្តិភាព​អន្តរជាតិ តាមរយៈ​ការធ្វើឱ្យ​ស៊ីជម្រៅ​នូវ​សមាហរណកម្ម និង​ការតភ្ជាប់​ក្នុង​តំបន់ ការកសាង​សហគមន៍​អាស៊ី ការពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ី ដោយ​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​ទៅ គ្រប់ទិសទី​នៃ​ពិភពលោក​ក្រោម​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​

​បទពិសោធ​នៃ​ការកសាង និង​សន្តិភាព​ដែល​កំពុង​រស់រាន​នៅ​កម្ពុជា​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ពិភពលោក​ទាំងមូល ហើយ​ត្រូវបាន​សហគមន៍​អន្តរជាតិ ជាពិសេស​អង្គការ​អោយ​កាប់ (ICAPP) ផ្តល់​តំលៃ​យ៉ាង​ធំធេង និង​ទទួលស្គាល់​ថា​ជា​គំរូ​សន្តិភាព​របស់ ពិភពលោក សម្រាប់​យក​មក​សិក្សា​ស្វែងយល់ និង​ដក​បទពិសោធ​។ បន្ថែម​ពី​នេះ សម្តេច ក៏​បាន​បន្ដទៀតថា ពានរង្វាន់​មួយ​នេះ ក៏​បាន​ទទួលស្គាល់​ផងដែរ​នូវ​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ និង​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់ ប្រជាជន​កម្ពុជា​ក្នុង​កសាង ពូន​ជ្រំ និង​ថែរក្សា​សន្តិភាព​។​

​ការផ្តល់​ពានរង្វាន់​នេះ​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ទទួលស្គាល់​តួនាទី និង​ការរួមចំណែក​យ៉ាងសំខាន់​បំផុត​របស់ សម្តេច​ធិបតី ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ដ៏​ឆ្នើម​មួយរូប ប្រកបដោយ​សក្តានុពល ទាំង​ចំណេះដឹង​និង​សមត្ថភាព ស្វាហាប់​រស់​រវើក ទំនួល​ខុស​ត្រូវ​ខ្ពស់ មាន​ប្រជាប្រិយភាព​ខ្លាំងក្លា និង​បាន​លះបង់​យក​អស់​កម្លាំងកាយ​ចិត្ត ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​មាន​វិបុលភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​បន្ត​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ពលិកម្ម គ្រប់បែប​យ៉ាង​សូម្បី​ជីវិត សម្តេច ផ្ទាល់​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល