ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​

កម្ពុជា​និង​អឺរ៉ុប​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានីភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មេសា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូល​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ជា​ផ្លូវការ​លើ​គំនិត​ផ្តួចផ្តើម​ចំនួន​ពីរ ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា ។ វេទិកា​នេះ មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម អ៊ី​ហ្គ័​រ ទ្រី​ស​មែន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ឯកឧត្តម ប្រាក់ ដា​វីដ រដ្ឋលេខាធិការ តំណាង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អម​ដោយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ក្រសួង​បរិស្ថាន តំណាង​ក្រសួង ស្ថាប័ន អង្គការ​ដៃគូ និង​ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​សហគមន៍​ជា​ច្រើន​នាក់​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត និង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បៃតង សម្រាប់​កម្ពុជា ក្នុង​ប្រព័ន្ធ​ក​សិ​-​ចំណីអាហារ និង​ការកាត់បន្ថយ​ប្លា​ស្ទិក ដែល​ជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់​ប្លា​ស្ទិក អាច​បង្ក​ហានិភ័យ​យ៉ាងខ្លាំង​ដល់​បរិស្ថាន និង​សុខភាព​សាធារណៈ​ជា​សកល​។ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ បាន​រកឃើញថា​ផលប៉ះពាល់​នៃ​ណា​ណូ (Nano) និង​មីក្រូ​ប្លា​ស្ទិក (Micro) បាន​បង្ក​គ្រោះថ្នាក់​យ៉ាង​ដល់​ជីវៈចម្រុះ និង​សុខភាព​របស់​មនុស្ស​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន រួម​មាន​សសរស្តម្ភ​ចំនួន​៣​គឺ «​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​» ក្រសួង​បរិស្ថាន បាន​អនុវត្ត​យុទ្ធនាការ ដើម្បី​លើកកម្ពស់​ភាព​ស្អាត​នៅ​កម្ពុជា​ជា​អាទិ៍​“​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” ដែល​មាន​ស​ធា​រណៈ​ជន​ចូលរួម​ប្រមាណ​ជិត ១១​លាន​នាក់ យុទ្ធនាការ “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​” និង​យុទ្ធនាការ “​ផ្លូវជាតិ​ស្អាត គ្មាន​ប្លា​ស្ទិក​”​។

​ក្នុងនោះដែរ ក្រសួង​បរិស្ថាន តាមរយៈ​មន្ទីរ​បរិស្ថាន ក្នុង​ការ​សហការ​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​សម្រេច​គោលដៅ​នៅ​ចុងឆ្នាំ​២០២៥​នេះ ផ្លូវជាតិ​ទូទាំង​ប្រទេស​នឹង​ស្អាត​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិក​រាយប៉ាយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្ដម អ៊ី​ហ្គ័​រ ទ្រី ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា គំនិត​ផ្តួចផ្តើម​ថ្មី​ទាំង​ពីរ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​បៃតង​នៅ​កម្ពុជា​ខាងលើ ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប នឹង​ចូលរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​ប្លា​ស្ទិក​ទាំងនេះ ហើយ​ជាពិសេស​ចូលរួម​ដល់​កិច្ច​ខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជាមួយ​អន្តរជាតិ​។ ដូចគ្នា​ដែរ លោក អា​រ៉ុន ប៊ូ​ឆាន នាយក​ប្រចាំ​ប្រទេស អង្គការ​ភី​ផល​អិន​និត​កម្ពុជា (People in Need) ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​បរិស្ថាន ក៏ដូចជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិឌ្ឍន៍​ដូចជា អង្គការ​អង្គការ​ភី​ផល​អិន​និត​កម្ពុជា និង​អង្គការឃែរ​កម្ពុជា (CARE Cambodia) ជាដើម ដើម្បី​ចូលរួម គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា ដែល​បាន​កំណត់​ទស្សនវិស័យ ជា​ប្រទេស​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។ ហេតុដូចនេះ គំនិត​ផ្តួចផ្តើម​ទាំងពីរ​នេះ​មិន​ផ្តោត តែ​ទៅលើ​ការកាត់បន្ថយ​ការបញ្ចេញ​កាបូន ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ក៏​កំពុង​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិក និង​កសិកម្ម​របស់​កម្ពុជា ដើម្បី​ធានា​នូវ​អនាគត​ប្រកបដោយ​ចីរភាព អា​ព្យាក្រិត្យ​កាបូន និង​ពង្រឹង​ភាព​ធន់ ស្រប​តាម​មហិច្ឆិតា​នៃ​ការចូលរួម​ចំណែក​របស់ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញាក្រ​ប​ខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ (Nationally Determined Contribution: NDC) និង​គោលដៅ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល