ទាន់ហេតុការណ៍
UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​»
0

លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​

លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ឧត្តរមានជ័យ​៖ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​សាមគ្គី​ខ្មែរ​ឈ្នះ ! ខ្មែរ​សាមគ្គី​ខ្មែរ​ខ្លាំង !
​នៅ​ព្រឹក​ថ្ងៃ​ពុធ ១២​រោច ខែ​មិគសិរ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី​ស្ទឹងត្រង់ បាន​ចូលរួម​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួនធំ ដើម្បី​ចែក​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក នៅ​ខេត្ត​ឧត្តរមានជ័យ ។ កម្មវិធី​នេះ​ដឹកនាំ​ដោយ​លោក​ម្ចាស់ សុទ្ធ សី លោក សុខ សាវិន ព្រះគ្រូ​សូធ្យ​ស្ដាំ លោក​ម្ចាស់ សុ​ត​បញ្ញោ ឆាយ សុភារៈ ព្រះគ្រូ​សូធ្យ​ឆ្វេង តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះ​ធម្ម​បា​លោ ហែម អ៊ឺន ព្រះគ្រូ​ចៅអធិការ វត្ត​អង្គ​ក្តី ព្រមទាំង​ព្រះសង្ឃ លោកជំទាវ ឆាយ សុខន លោក ទូច សារិន និង លោកស្រី មុំ ម៉ា​នី លោក​សួនភា​រិទ្ធ និង លោក ស្រី លឹម​សុផាត លោកស្រី ទ្រី​បុប្ផា ព្រមទាំង​បុត្រ​និង​ចៅៗ លោកជំទាវ លឹម វណ្ណា លោកយាយ​លោកតា ឧបាសក​ឧបាសិកា រូ​ម​នឹង​ក្រុម​ការងារ​របស់ គេហទំព័រ រស្មី ស្ទឹងត្រង់ និង​សប្បុរសជន​ផងដែរ ។

​លោក​បណ្ឌិត ឃឹម រដ្ឋា បាន​ថ្លែងថា​អំណោយ​ជា​សម្ភារៈ និង​គ្រឿងឧបភោគ បរិភោគ ដែល​អំណោយ​ទាំងអស់នេះ​គឺជា​ទឹកចិត្ត​របស់​ក្រុម​ការងារ​ក្នុង​អង្គភាព និង​សម្បុរ​ស​ជន​នានា ដើម្បី​យក​ទៅ​ផ្តល់ជូន​ដល់វិ​រៈកងទ័ព​ជួរ​មុខ ដែល​កំពុង​ការពារ​ទឹកដី​ដែល​សៀម​កំពុង​បាន​ឈ្លានពាន និង​បន្ត​យក​ទៅ​ផ្តល់​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹក​ចេញពីផ្ទះ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​.​មក​រក​កន្លែង​ទី​ទួល​មាន​សុវត្ថិភាព​នៅក្នុង​ស្រុក​ពួក ខេត្ត​ឧត្តរមានជ័យ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​ជា​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ ដែល​នាំយក​ទៅ​ចែក​ជូន​នោះ រួមមាន​÷.​អង្ករ​ពី​២.៥០០​គីឡូក្រាម .​ត្រីងៀត ១០០​គី​ឡូ . ប្រហុក​ខ្ទិះ ៥០​គី​ឡូ .​ត្រពាំង​ប្រៃ ២៥​កំប៉ុង .​សាច់ជ្រូក ១០​គី​ឡូ .​មី ២៥​កេស .​ត្រីខ ៥​កេស .​បន្លែ ១៧០​គី​ឡូ .​ប្រហុក ១០​គី​ឡូ .​នំ​កញ្ចប់​មួយចំនួនធំ .​នំ​បុ័ង ៣០០​ដើម .​ខោអាវ​ក្មេង ៧០​ឈុត .​រ៉ូប​មនុស្សចាស់ ១០០​រ៉ូប .​អំ​បុក ១០០​គី​ឡូ .​បាយ​ក្ដាំ​៥៥០​កញ្ចប់​តូច .​មុង​ចំនួន ១០ .​កន្ទេល​ចំនួន ១០ តង់​៤ .​អង្រឹង​៣ .​ទឹក​សុទ្ធ ៥៥០​យួរ និង​ថវិកា​មួយចំនួនធំ ។​

​នា​ឱកាស​នោះ លោក ឃីម រដ្ឋា បាន​ថ្លែង​អំណរ​អរគុណ​ដល់​ទឹកចិត្ត​ក្រុមការងារ​អង្គភាព​គេហទំព័រ រស្មី ស្ទឹងត្រង់ ព្រមទាំង​សម្បុរ​ស​ជន​នានា ដែល​បាន​ផ្ដល់​ជា​សម្ភារៈ គ្រឿងឧបភោគ បរិភោគ និង​ថវិកា សម្រាប់​ប្រគល់​ជូន​តាមរយៈ​លោក ដែល​ជា​ប្រធាន​អង្គភាព ដើម្បី​យក​ទៅ​ចែកជូន​ដល់​កងទ័ព​ដែល​កំពុង​បំពេញ​ភារកិច្ច​ការពារ​ទឹកដី​របស់​យើង​មិន​ឱ្យ​ជន​ណា​ម្នាក់​មក​ឈ្លានពាន​បានឡើយ និង​បងប្អូន​ភៀ​សសឹក ដែល​កំពុង​ស្នាក់នៅ​ទីទួល​មាន​សុ​វត្តិភាព ។​

​លោក​បាន​ថ្លែង​អំណរ​អរគុណ​ដល់​ លោក អាន វណ្ណា ប្រធានអង្ការ ចីរភាព បរិស្ថាន កម្ពុជា សាខាខេត្ថ កំពង់ចាម ដែលបានដឹកនាំ អំណោយជា សំលៀកបំពាក់ចាស់ក្មេងស្រីប្រុសមួយចំនួន ដែលបានមកពីក្រុមការងារមន្ទីរសុរិយោលដីខេត្តកំពង់ចាម ដោយក្រោមការដឹកនាំពីលោកបណ្ឌិត ឃឹម រដ្ឋា ប្រធានអង្គភាពគេហទំព័ររស្មីស្ទឹងត្រង់ យកចែកជួនជនភាសសឹក ដែលជាក្រុមគ្រួសាវរៈកងទ័ពជួរមុខ ។

លោក​បាន​ថ្លែង​អំណរ​អរគុណ​ដល់​សប្បុរសជន​នានា ដែល​បាន​ជួយឧបត្ថម្ភ ដើម្បី​ចូលរួម​ចំណែក​ចលនា​ម​នុស្ស​ធម៌ តាមរយៈ​អង្គភាព​គេហទំព័រ រស្មី ត្រង់ ដើម្បី​យក​ជួយ​ទៅ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹក និង បងប្អូន​វីរៈ​កងទ័ព​សមរភូមិ​ជួរមុខ ដែល​កំពុង​ប្រឈមមុខ​ជាមួយ​សត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា -​ថៃ​។

​ក្នុងនោះ លោក​ក៏​បាន​ថ្លែងអំណរគុណ​ជា​ពិសេស ដល់​បងប្រុស Chikan Eap និង​បងស្រី Fong Yin និង​កូន ដែល​បាន​បរិច្ចាក​ថវិកា​ចំនួន ២០០ ដុល្លារ សហរដ្ឋអាមេរិក ដើម្បី​យក​ជួយ​ទៅ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹក និង បងប្អូន​វីរៈ​កងទ័ព​សមរភូមិ​ជួរមុខ ដែល​កំពុង​ប្រឈមមុខ​ជាមួយ​សត្រូវ​ឈ្លានពាន​ទឹកដី​កម្ពុជា -​ថៃ ផងដែរ ។​

​ពេល​នេះ​អំណោយ​លោក​បាន​នាំយក​មក​ដល់​ហើយ និង​សូម​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ភៀស​សឹក​ទាំងអស់ ជាពិសេស​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ទាំងអស់​សូមឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​ជា​និរន្តរ៍ ៕

អ្នកស្រី ចាន់ វណ្ណី និងលោក ងួន នីម៉ា

បងប្រុស Chikan Eap និង​បងស្រី Fong Yin

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល