ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការអនុវត្ត​ការងារ​ប្រចាំ​ត្រីមាស​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​៧​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ លោកស្រី នួន នារតី ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​កិច្ចការពារ​កុមារ ផ្តោត​លើ​ការថែទាំ​ជំនួស និង​អំពើ​ហិង្សា​ក្នុង​គ្រួសា​រលើ​កុមារ ប្រចាំ​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កណ្តាល​។​

​លោកស្រី នួន នារតី មានប្រសាសន៍ថា គោលបំណង​ក្នុង​កិច្ចប្រជុំ​នេះ គឺ​ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​សម្រេច​បាន ក្នុង​រយៈពេល​ត្រីមាស​ទី​៣ ឆ្នាំ​២០២១ និង លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ ព្រមទាំង​ពិនិត្យ ពិភាក្សា​រក​ដំណោះស្រាយ​ពី​បញ្ហា​ប្រឈម​ដែល​កើតមាន និង​កំណត់​សកម្មភាព​ជា​អាទិភាព​សម្រាប់​អនុវត្ត​បន្ត ។​

​លោកស្រី​បន្ត​ថា ចំពោះ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​ភារកិច្ច​សម្របសម្រួល និង​ផ្តល់​ការគាំទ្រ​ចាំបាច់​ដល់​មន្ត្រី​អធិការកិច្ច​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ក្នុងការ​ធ្វើ​អធិការកិច្ច​កំណើន​ថែទាំ​កុមារ​ទាំង​អស់​ចំនួន​២​ដង ក្នុង​មួយ​ឆ្នាំ​នៅក្នុង​ក្រុង​-​ស្រុក​របស់​ពួកគេ​ផ្ទាល់ និង​សម្របសម្រួល​ដល់​មន្ត្រី​បង្គោល​សុខុមាលភាព​កុមារ កិច្ចការពារ​កុមារ​នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ក្នុង​ការគ្រប់គ្រង​ករណី​កិច្ចការពារកុ​មារនៅ​ក្នុង​មូលដ្ឋានផ្ទា​ល់​។​

​លោកស្រី ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង កុមារ​ខេត្ត​កណ្តាល​ក៏​បាន​សំណូមពរ​ថា បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ចប់​ទៅ នៅ​ពេល​ចុង​ឆ្នាំ​ដែល​ត្រូវ​បូក​សរុប​ម្តងទៀត​សូម​អង្គការ​ដៃគូ​ផ្តល់​កិច្ចសហការ​ក្នុង​ការផ្តល់​របាយការណ៍​ផ្ញើ​ឱ្យ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ពិនិត្យ​មើល​តើ​នូវ​ខ្វះចន្លោះ​ណាខ្លះ និង​សំណូមពរ​ដល់​មន្ទី​រ​សង្គម​កិច្ចបន្តកិច្ចស​ហការ​ក្នុង​ការអនុវ​ត្ត​ផែនការ កិច្ចការពារ​កុមារ​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល