ទាន់ហេតុការណ៍
ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​សហប្រធាន​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​សហប្រធាន បើក​រួម​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​ឡូតេ​វើល សាល​ឡូតេ​គ្រី​ស្តាល់ ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។ នៅក្នុង កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ គឺ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា រួម​ទាំង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ​។

​នៅក្នុង​ពិធី​ជួបជុំ​មុន​ពិធី​បើក​ជា​ផ្លូវការ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ត្រូវ​បាន​បាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ក្នុងនោះ​រួមមាន​ឯកឧត្តម នាយករដ្ឋមន្ត្រីកូសូ​វ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីត​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គី​មីន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯក​ឧត​ត្ត​ម អតីត​នាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ និង​ជា​អតីត​ប្រធាន​គណៈកម្មកា​សហគមន៍​អឺរ៉ុប ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​អី​ស្រា​អ៊ែល រួម​ទាំង​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក​ជាច្រើនរូប​ទៀត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅ​លើ​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

​បន្ទាប់​មក​បណ្តា​មេដឹកនាំ​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​នៅ​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ បណ្តា​មេដឹកនាំ​សាសនា​ពិភពលោក បាន​អញ្ជើញ​បូ​ង​សួង​សុំ​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ពិសេស​ការ​ថ្លែង​សារ​សន្តិភាព និង​ការ​បួងសួង​របស់​តំណាង​សាសនា​ទាំង​បួន រួមទាំង​ព្រះសង្ឃ​និមន្ត​ទៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

​ឯកឧត្តម​បណ្ឌិត យុន យ៉ុង​ហូ អគ្គនាយក​អង្គការ​សន្តិភាព​សកល មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​បណ្តា​មេដឹកនាំ​នានា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តី​ពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ នៅលើ​ទឹកដី​រដ្ឋធានី​សេ​អ៊ូ​ល ដ៏​ស្រស់បំព្រង​នេះ​។ ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍​បន្ត​ថា វត្តមាន​របស់​សម្តេច​តេជោ និង​បណ្តា​មេដឹកនាំ​ពិភពលោក​ទាំងអស់​នៅពេលនេះ ក៏​ដូច​ជា​ការ​ថ្លែង​សា​តាម​ប្រព័ន្ធ​វីដេអូ គឺជា​ការចូលរួម​ចំណែក​ដល់​បុព្វហេតុ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល