ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា រួមជាមួយ​នឹង​ពិធី​សម្ពោធ​ព្រម​គ្នា​នៅ​អាគារ​សាលាបឋមសិក្សា និង​វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ ផងដែរ​។

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ ជា​មន្ទីរពេទ្យ​ដ៏​ទំនើប​ជា​លើកដំបូង​នៅ​លើ​ដី​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែលជា​ខេត្ត​ដែល​ទើប​បង្កើត​ចុងក្រោយ​គេ​។ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ សាងសង់​លើ​ផ្ទៃដី​ទំហំ ២៤,៣០០​ម៉ែត្រការ៉េ លើ​ទំហំ​ផ្ទៃដី​សរុប ៥៥,៨១៥​ម៉ែត្រការ៉េ​។ មន្ទីរពេទ្យ​នេះ បាន​ចំណាយ​ទឹកប្រាក់​ជិត ៥០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​។ មន្ទីរពេទ្យ​មាន​អគារ​ចំនួន​៩ ដែល​ត​ភ្ជាប់​គ្នា​ទៅវិញទៅមក​។ ក្នុងនោះ​មាន​បែងចែក​ជា​អគារ​អ្នកជំងឺ​សម្រាក​ពេទ្យ​ចំនួន ៥​ជាន់​, អគារ​សម្ភព រោគ​ស្រី និង​កុមារ​ចំនួន ៥​ជាន់​, អគារ​វេជ្ជសាស្ត្រ អគារ​រដ្ឋបាល និង​ស្នាក់នៅ​ចំនួន ២​ជាន់ និង​អគារ​ផ្សេងៗ​ទៀត​។ មន្ទីរពេទ្យ​នេះ ត្រូវបាន​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទំនើបៗ ដែល​សុទ្ធសឹង​ជា​បរិក្ខារ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ និង​កម្រិត​អន្តរជាតិ​។ មន្ទីរពេទ្យ​នេះ ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ការគ្រប់គ្រង​អ្នកជំងឺ​ផង​ដែរ ដែល​ជួយ​ឱ្យ​ការផ្តល់សេវា​ព្យាបាល​អ្នកជំងឺ​បាន​កាន់តែ​ប្រសើរ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ចំពោះ​សមិទ្ធផល​នៃ​វិស័យ​សុខាភិបាល​នៅក្នុង​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​នា​ថ្ងៃនេះ ដែល​ជា​មន្ទីរពេទ្យ​ដ៏​ធំ និង​ទំនើប​លើកដំបូង​លើដី​ជនបទ​បែបនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា ក្រោម​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​កម្ពុជា និង​ចិន​។ សម្តេច​សង្ឃឹមថា អគារ​ដ៏​ស្កឹមស្កៃ​នៃ​មន្ទីរពេទ្យ​នេះ នឹង​ឆ្លើយតប​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការ​គាំពារ​សុខុមាលភាព​ប្រជាពលរដ្ឋ មិន​ថា​តែ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ខ្លួនឯង​ប៉ុណ្ណោះ​នោះទេ តែ​វា​អាច​បម្រើ​ដល់​ខេត្ត​ផ្សេងៗ​ទៀត ដែល​នៅ​ភូមិ​ភាព​នេះ ដូចជា​ខេត្ត​ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​រតនគិរី​ជាដើម ក៏​អាច​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​ផ្សេងៗ​នៅ​មន្ទីរពេទ្យ​នេះ​ផង​ដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​មិនទាន់​មាន​ការឯកភាព​គ្នា​លើ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អាមេរិក​នៅ​ឡើយ​ទេ​ដោយសារ​សមាជិក​អាស៊ាន​មួយចំនួន​ចង់​ឱ្យ​ដូរ​ពេលវេលា​។ ការបញ្ជាក់​របស់ សម្តេច​តេជោ បាន​ធ្វើឡើង​បន្ទាប់​ពី​សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​អាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ខាងមុខនេះ​។ សម្តេច​តេជោ បាន​ថ្លែងថា អាស៊ាន​-​អាមេរិក មិន​ទាន់​ឯកភាព​គ្នា​លើ​ពេលវេលា​សម្រាប់​កិច្ចប្រជុំ​ពិសេស​រវាង​អាស៊ាន និង​អាមេរិក​នៅ​ឡើយ ដោយ​ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​ចំនួន​៣ ស្នើ​ឱ្យ​ប្តូរ​ពេលវេលា ក្នុងនោះ ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​សម្របសម្រួល​មិនទាន់​បាន​សម្របសម្រួល​ពេលវេលា នៅឡើយ​ទេ ហើយ​មេដឹកនាំ​អាស៊ាន​ជាច្រើន ទាមទារ​ឱ្យមាន​ការប្រជុំ នៅ​ថ្ងៃ​ទី​២៦-២៧ ខែ​មីនា ហើយ​ខាង​សហរដ្ឋអាមេរិក​បញ្ជាក់​ថា ថ្ងៃទី​២៦-២៧ សហរដ្ឋអាមេរិក មិន​អាច​ទទួល​ពេលវេលា​នោះបានទេ ឯ​មេដឹកនាំ​អាស៊ាន​ចំនួន​៣​ថា មិន​អាច​ចូលរួម​ប្រជុំ នៅ​ថ្ងៃ​ទី​២៦-២៧ បានទេ ដូច្នេះ​ត្រូវ​ចាំ​មើល​សិន​។ សម្តេច​តេជោ សង្ឃឹមថា អាស៊ាន​-​អាមេរិក​នឹង​រក​បាន​នូវ​ពេលវេលា​សមស្រប​តាម​ការសម្រុះសម្រួល​គ្នា ប៉ុន្តែ​សម្រាប់​សម្តេច គឺ​ស្វាគមន៍​នៅ​ពេលវេលា​ណាមួយ​ក៏បាន លើកលែង​តែ​ចាប់​ពី​ពាក់កណ្តាល​ខែ​ឧសភា រហូតដល់​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ​២០២២ នេះ ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​សម្តេច​មិន​អាច​ចេញ​ទៅ​ក្រៅប្រទេស​បាន​។​

​ទាក់ទង​នឹង​សមិទ្ធផល​នៅ​ថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​បាន​ជួយ​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ ក៏​ដូចជា​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុម​: (​ពេទ្យ​លោកសង្ឃ​) នៅ​ភ្នំពេញ​ដែល​នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តាមរយៈ​វត្តមាន​មន្ទីរពេទ្យ​ទាំងអស់​នេះ បាន​បង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច​ទទួលស្គាល់ថា កម្ពុជា​មាន​ខ្វះខាត​នូវ​បរិក្ខារ​ទំនើបៗ​សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ តែ​កម្ពុជា​មិន​ខ្វះ​នូវ​ទឹកចិត្ត​សម្រាប់​ការលើកកម្ពស់​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។ សម្តេច​តេជោ​បាន​ថ្លែងថា មន្ទីរពេទ្យ​មាន​បរិក្ខារ​ទំនើប ជា​រឿង​សំខាន់​ហើយ តែ​អ្វី​កាន់តែ​សំខាន់​ទៀត​នោះ គឺ​មនសិការ​វិជ្ជាជីវៈ​របស់​ក្រុម​គ្រូពេទ្យ​។ សម្តេច​សង្ឃឹមថា ក្រុមគ្រូពេទ្យ​ទាំងអស់​នឹង​ប្រឹងប្រែង​យកចិត្តទុកដាក់​ចំពោះ​សុខភាព និង​ការសង្គ្រោះ​អ្នកជំងឺ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា​ទោះបី​មាន​ការខ្វះខាត​សម្ភារៈ​បរិក្ខារ តែ​មនសិការ​វិជ្ជាជីវៈ និង​ការដាក់ចេញ​គោលនយោបាយ​របស់​កម្ពុ​ជា បាន​ធ្វើឱ្យ​កម្ពុជា​អាច​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង​នា​ពេលកន្លងមក ហើយ​ពេលនេះ កម្ពុជា​ក៏​បាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំង និង​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០២៥​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ ក៏ដូចជា​អាគារ​សាលាបឋមសិក្សា និង​វិទ្យាល័យ​តេជោ​សែន​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នាថ្ងៃនេះ​។ ចុងបញ្ចប់​នៃ​ពិធី សម្តេច​តេជោ រួម​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពក​ម្ពុ​ជា​-​ចិន​ត្បូងឃ្មុំ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល