ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ក្រុមហ៊ុន PNT កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ស្នូល​ព្រៃ​ឡ​ង់ ដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន​ដោយ​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះវិហារ ៖ ក្រុម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្រុមហ៊ុន (PNTco.,ltd) របស់​ឧកញ៉ា ឡេង ប្ញ​ទ្ធី ដែល​មាន​ទីតាំង​នៅ​ឃុំ​រៀបរយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កំពុងតែ​សម្រុក​បើក​យុទ្ធនាការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ស្នូល​ព្រៃ​ឡង់​យ៉ាង​ខ្លាំងក្លា​។​ជាក់ស្តែង​ផ្នែក​ខ្លះ​នៅ​ចំណុច​ព្រៃ​ឡ​ង់ បាន​នឹង​កំពុង​ដឹកជញ្ជូន​ឈើ​តាមរយៈ​គោរ​យន្ត​កន្ត្រៃ​ចូល​ទៅ​ក្រុមហ៊ុន​PNT​យ៉ាងគំហុក​។​

​លោកស្រី​ទីន​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ប្រាប់ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ​នៃ​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ឡង់​ក្រុមការងារ​របស់​លោក​បាន​រក​ឃើញ​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ក្រុម​បោះជំរំ​លួច​កាប់​ឈើ​និង​អា​ច្រៀក​ឈើ​ជា​ច្រើន​ទីតាំង​។​លោក​ថា​លោក​បាន​សាកសួរ​ក្រុម​អ្នក​កាប់​ឈើ​ទាំងនោះ​ដោយ​ពួក​គេ​អះអាង​ថា​ដឹកយក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​PNT​របស់​ឧកញ៉ា​ឡេង​ប្ញ​ទ្ធី​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​។​

​លើ​បញ្ហា​នេះ​លោក​រ៉​ន​ថ្មីៗ​នេះ​ដែល​អះអាង​ថា ជា​អ្នកគ្រប់គ្រង​ផ្នែក​ប្រមូល​កាកសំណល់​របស់​ក្រុមហ៊ុន​បានបញ្ជាក់​ថា​អ្នក​ដែល​ចោទ​ក្រុមហ៊ុន​ទាំងនោះ​គឺ​ជា​ពួក​ក្រៅច្បាប់​។​លោក​ថា​ជា​ញយ​ដង​ពួកគេ​តែងតែ​និយាយ​បង្ខូច​ក្រុមហ៊ុន​។​

​ចំណែក​លោក​តូ​នី​ដែល​អះអាង​ថា ជា​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​(​ម៉ា​យឃ​ល​ឡូ​ជី​ស្ទីក​ខេ​ម​បូឌា​)​ដែល​ដឹកនាំ​ដោយ​លោក​សយ​សុផល​ក៏​បាន​ឲ្យដឹង​ដែរ​ថា​បច្ចុប្បន្ន​ពុំ​មាន​ក្រុមហ៊ុន​PNT​ទៀត​ទេ​គឺមាន​តែ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​លោក​សយ​សុផល​តែប៉ុណ្ណោះ​។​លោក​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រមូល​ឈើ​បានត្រឹមតែ​៤០​ទៅ​៤៥​ឡាន​ប៉ុណ្ណោះ​ដែល​ប្រឈមមុខ​នឹង​ការ​ខាត​ជាប្រចាំ​។​

​សូមបញ្ជាក់​ថា​ក្រុមហ៊ុន​PNTco.,ltd​ជា​ក្រុមហ៊ុន​សម្ព័ន​ឧស្សាក​ម្ម​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​របស់​លោក​ឧកញ៉ា​ឡេង​ឫទ្ធី​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កម្ពុជា​លើ​ផ្ទដី​ទំហំ​៧២០០​ហិកតា​នៅក្នុង​ឃុំ​រៀបរយ​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ​ហើយ​ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​(​ម៉ា​យឃ​ល​ឡូ​ជី​ស្ទីក​ខេ​ម​បូឌា​)​ដែល​មាន​លោក​សយ​សុផល​ជា​នាយក​ក្រុមហ៊ុន​សហការ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្នុង​បរិវេណ​គំរោង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​PNT​ដើម្បី​យក​មក​បង់​សួយ​សារ​និង​បុព្វលាភ​ជូន​រដ្ឋ​តាម​លិខិត​ប្រគល់​សិទិ្ធ​ចុះ​ថ្ងៃទី​០១​ខែ​ធ្នូ​ឆ្នាំ​២០១៧​និង​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៩​របស់​ក្រុមហ៊ុន​។​

​បើ​យោងតាម​របាយការណ៍រ​បស់​សហគមន៍​ព្រៃ​ឡង់​ថា​រយៈ​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០២២​នេះ​ក្រុម​សកម្មជន​ព្រៃឈើ​និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បាន​ឆ្ម​ក់​ធ្វើ​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ប្រទះឃើញ​ហ្វូង​កម្មករ​ជា​ច្រើន​ក្រុម​កំពុង​សម្រុក​កាប់​និង​អារច្រៀក​ឈើ​ជា​ប្រភេទ​ឈើ​ឡាំង​និង​ប្រភេទ​ឈើ​គ្រឿងផ្ទះ​ជាច្រើន​ទីតាំង​រួម​មានៈ​ចំណុច​បុស្ស​រាំង​ជ្រាប់​ក្បាលដំរី​ស្រែ​កណ្ដាល​អូរ​អាចម៍ដែក​ភូមិ​ចាស់​ភ្នំ​ចោទ​ប្រាសាទ​គោល​,​ព្រៃស្រឡៅ​និង​ចំណុច​ស្រែ​តា​ង៉ុត​។​ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ចូលទៅ​លក់​ឲ្យ​ក្រុមហ៊ុន​(PNTco.,ltd)​ហើយបំ​លែង​ជា​ឈើ​ស្របច្បាប់​ដឹកតាម​រថយន្ត​យី​ឌុប​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​និង​មួយចំនួនទៀត​ចែកចាយ​តាម​ដេប៉ូ​ឈើ​នានា​ក្នុង​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល