ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ប្រជាពលរដ្ឋទន្ទឹងរង់ចាំមើលថា តើលោកដួង ស្រួច ពូកែប្រមូលឯកសារ​រត់ការទៅ​ក្រសួង​ដើម្បីបំផ្លាញ​ធនធាន​ធម្មជាតិ គ្រប់តាមបណ្តាខេត្តនោះ តើអាច​គេចផុត​ពីសំណាញ់ច្បាប់​ដែរ​ឬយ៉ាងណា? ខណៈពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអភិបាលខេត្ត បង្រ្កាបនឹងទប់ស្កាត់​បទល្មើស​ឲ្យបាន​ក្នុងខេត្ត​របស់ខ្លួននោះ…!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ធំ​÷ ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែ​មិនា ឆ្នាំ​២០២២ តើ​លោក​ដួង ស្រួច គឺជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ខ្លាំ​ម៉ែនឬ​យ៉ាងណា​? មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្លាប់​តែ​ឮឈ្មោះ​ជាច្រើន​ឆ្នាំ​មកហើយ ខាង​រត់​ឯកសារ​រត់​ការ​ទៅ​ថ្នាក់លើ​ដើម្បី​បំផ្លាញ​ធនធានធម្មជាតិ ជាក់ស្ដែង​ថ្មីៗ​នេះ​បាន​លេចមុខ​នៅ​ពីក្រោយ​ខ្នង មេ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឡ​ង់ ដែល​មាន​ឈ្មោះ​ក្រិត សុខ លន់ ជា​ឧក្រិដ្ឋជន​ព្រៃឈើ​និង​ប្រពន្ធ​ឈ្មោះ យាយ​ភឿន នៅតែ​បន្ត​ចូល​អា​កាត់ឈើ​ក្នុង​ដែន​អភិរក្ស​ជម្រក​សត្វព្រៃ​ឡង់​ដោយ​ឥត​ខ្លាចញញើត​ច្បាប់ អាង​លោក​ឌួង ស្រួច​នៅ​ពីក្រោយ​ខ្នង .​ដែន​អភិរក្ស​ព្រៃ​ឡង់ គឺជា​ព្រៃ​ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​បុគ្គល​ណា​ម្នាក់​ចូល​កាន់កាប់ និង​អាស្រ័យ​ផល ឬ​អា​កាត់​ឈើ​របស់​រដ្ឋ​បានឡើយ ដោយឡែក មាន​ឧក្រិដ្ឋជន​ព្រៃឈើ ឈ្មោះ ក្រិត សុខ​លន់ ប្រពន្ឋ​ឈ្មោះ​យាយ ភឿន បានធ្វើ​សកម្មភាព​ចូល​អា​ឈើ​យ៉ាង​អាណាធិបតេយ្យ ដោយ​ឥត​ខ្លាច​ញញើត​ច្បាប់​នោះឡើយ​។​

​យោងតាម​សេចក្តីរាយការណ៍ ត្រូវបាន​បញា​ក់ថា លោក​ក្រិត សុខ លន់ និង​យាយ​ភឿន បានធ្វើ​សកម្មភាព ឃុបឃិត​គ្នា​ជា​ប្រព័ន្ឋ​.​ជាមួយ​មន្ត្រី​ជំនាញ បរិស្ថាន​.​មេព្រៃ មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន និង​អាជ្ញាធរ​មួយចំនួន ដោយ​ត្រូវដង​ត្រូវផ្លៃ​គ្នា ទើប​បុគ្គល​ទាំងពី​នាក់​នេះ ហ៊ា​ចូល​ទៅកាប់​ឈើ​ដោយ​សេរី នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រឡង់ ជាច្រើន​ឆ្នាំ​មកហើយ​។​

​ជាក់ស្តែង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ​.​ត្រូវបាន ដឹកឈើ​ចេញពី​ព្រៃ​ឡង់ ចំនុច​បឹង អូ​ទឹក​ម៉ូ ជាំ​រៀម បន្ទាប់​ពី​អារកាត់​ជ្រៀក​រូ​ច ដឹក​ចូល​មក​តាម​ក្រុមហ៊ុន ស៊ី​អរ​ស៊ី​ខេ ហើយ​ឆ្លងកាត់​តំបន់​អូ​ងា​វ ស្ថិតនៅក្នុង​ឃុំ​ដង​កាំបិត ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ​.​ឆ្ពោះ​ទៅ​ដាក់​ដេប៉ូ​ឈើ​ដ៏​ធំ​មួយ​នៅក្នុង​ខេត្តកំពង់ធំ​ដេប៉ូ​ខាងលើ​នេះ​ដែរ​គេ​សង្កេតឃើញថា បង្កើតឡើង​សម្រាប់​តែ​ទិញ​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​និង​មន្ត្រី​អត់​លិឍ​ដោយ​មាន​ការ​ស្ដាយ​នឹង​ការបាត់បង់​និង​ស្រឡាញ់​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​បានធ្វើការ​សំណូមពរ​ឲ្យ​ផ្សព្វផ្សាយ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តកំពង់ធំ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​ការវិនាស​ហិនហោច​ដើមឈើ​ធំៗ​កំពង់តែ​បាត់បង់​នៅ​ចំណុច​ដែល​អង្គភាព​យើង​បាន​រៀបរាប់​ខាងលើ​នេះ​ក៌​ដូចជា​សេចក្តី​រាយ​ការណ៌មួយ​ជូន ឯកឧត្តម ងួន រ​តន​: អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ឯកឧត្តម​លោក​ជ្រាប​ជា​ព័ត៌មាន​ផង​ដែរ​និង​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ជាពិសេស លោក​បាន​មើល​ពីរ​សកម្មភាព​ទង្វើ​ក្រុម​ឈ្មួញ​២​នាក់​ប្តី​ប្រពន្ធ​ដែល​ចូល​ទៅ​ដង្ហែ​រ​ក្បួន​ឈើ​ជាច្រើន​ប្រភេទ​ចេញមក​ពី​តំបន់​ព្រៃ​ឡង់​ឆ្ពោះ​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​នោះ​។​

​ជាពិសេស​នោះ​ជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ទៅ​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​សាយ​សំ​អាល់​ជា​ប្រធាន​តែងតែ​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​គោរព​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ បាន​ឲ្យ​រក្សា​ការពារ សម្បត្តិ​ធនធានធម្មជាតិ ឱ្យ​នៅ​គង់វង្ស ផងដែរ ការផ្សព្វផ្សាយ​ខាងលើនេះ​និង​ជ្រាប​ជា​ព័ត៌មាន​ដល់​ឯកឧត្តម​ហើយ​អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​ក្នុង​ចំណុច​ដូច​ការរៀបរាប់​ខាងលើ​នេះ​ទាន់ពេលវេលា​ផងដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល