ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

លោក​វរសេនីយ៍ឯក ព្រុំ សំណាង ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ស្រុក​កៀនស្វាយ​បាន​នាំ​អំណោយ​ជួយឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​ពលី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​និង​ដោះស្រាយ​ពី​ទុក្ខលំបាក​ពី​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ស​មេ្តច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​និង​អតីតយុទ្ធជន​កម្ពុជា​ជានិច្ច​ជាក់ស្តែង​នៅ​ថ្ងៃ​អាទិត្យ​០៩​កើត​ខែផល្គុន​ឆ្នាំឆ្លូវ​ត្រី​ស័ក​ព​.​ស​២៥៦៥ ត្រូវ​និង​ថ្ងៃទី​២៧ ខែ​មីនា​ឆ្នាំ​២០២២​។

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ​និង​ត្រូវ​ជា​ប្រធាន​គណៈកម្មាធិការ​(​ស​.​អ​.​ក​)​ស្រុក​កៀនស្វាយ​ជា​តំណាង​លោក​អ៊ូ​ឈាង​អភិបាលស្រុក​កៀនស្វាយ​។​
​ដោយ​អញ្ចើញ​ចូលរួម​លោក​ស៊ុម ធុន នាយករង​រដ្ឋបាល​ស្រុក​កៀនស្វាយ​។​

​លោក​អនុសេនីយ៍ទោ ស៊ិន ណា​រ៉េត​មេ​បញ្ចា​ការ​ផ្នែក​សឹក​រង​ស្រុក​កៀនស្វាយ​។​លោក​ម៉ម ចាន់​ណាត​សង្គមកិច្ច​ស្រុក​ជា​អនុប្រធាន​(​ស​.​អ​.​ក​)​ស្រុក​កៀនស្វាយ​។​លោក​អនុសេនីយ៍ឯក ហេង សុវណ្ណារិទ្ធ​តំណាង​លោក​មេ​បញ្ចា​ការ​អាវុធហត្ថ​ហ​ស្រុក​កៀនស្វាយ​និង​លោក​អធិការ រង​ស្រុក​កៀនស្វាយ​។​

​លោក​ប៊ិច ផុន មេ​ភូមិ​ពពាលខែ​២​តំណាង​លោក​ស៊ុត តូ​មេឃុំ​ដី​ឥដ្ឋ​។​លោក​អនុសេនីយ៍ឯក ជឿន សា​រុំ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ដីឥដ្ឋ​។​បាន​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​របស់​សមាគម​ន៍​អតីតយុទ្ធជន​កម្ពុជា​ម​ក​ប្រគល់ជូន​ដល់​គ្រួសារ​សព​ឈ្មោះ​ស៊ុំ ថុន​ភេទ​ស្រី​អាយុ​៩០​ឆ្នាំ​ដែល​ជា​សមា​ជិត​សមាគមន៍​អតីតយុទ្ធជន​(​ពាលី​)​មាន​ទីលំនៅ​ភូមិ​ពពាលខែ​២​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​ដែល​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ដោយ​រោគ​គា​ពាធ​។​

​លោក​ព្រុំ សំណាង​មានប្រសាសន៍ថា​!​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​និង​បាន​នាំ​អំណោយ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​អតីតយុទ្ធជន​កម្ពុជា​ម​ក​ប្រគល់ជូន​ក្រុមគ្រួសារ​ឈ្មោះ​ស៊ុំ ថុន​នាពេល​នេះ​វា​មិន​បាន​គ្រប់គ្រាន់​ទេ​តែ​គ្រាន់​បាន​ជួយ​ដោះស្រាយ​មួយគ្រា​ប៊ុណ្ណោះ​។​

​លោក ព្រុំ សំណាង បន្តថា​!​នៅក្នុង​ខេត្ត​កណ្តាល​ក្រោម​ការដេឹកនាំ​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​គង់ សោភ័ណ្ឌ​អភិបាលខេត្តនិ​ង​ស្រុក​កៀនស្វាយ​មាន​លោក​អ៊ូ ឈាង​អភិបាលស្រុក​តែងតែ​យកចិត្តទុកដាក់​និង​ដោះស្រាយ​ពី​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​ជាក់ស្តែង​នូវ​វិធានកា​រទប់​ស្គាត់ការ​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​.១៩​និង​វិធានការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់​ធ្លាប់​សាធារណៈ​សង្គម​មាន​សេចក្តីសុខ​សុវត្ថិភាព​ល្អ​។​

​លោក​អធិការ​ស្រុក​ក៍​បាន​លើកឡើង​ថា​!​ត្រូវ​ណែនាំ​កូន​ឲ្យ​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​គ្រប់ៗ​គ្នា​និង​ត្រូវអនុវត្ត​
១/៣​កុំ​២/​ការពារ​ឲ្យបាន​ខ្ចាប់ខ្ចួន​របស់​ក្រសួង​សុខា​ភិ​
​បាល​។​នៅក្នុង​ឱកាស​នោះ​ក្រុម​ការងារ​បាន​នាំ​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​ដែល​ប្រគល់ជូន​រួមមាន​ថវិកា​៤.០០០.០០០៛(​បួន​លាន​រៀល​)​អង្ករ​២​បេ​ស្មើ​១០០​គីឡូក្រាម​ទឹកត្រី​១​យួ​.​ទឹក​សី​អី​វ​១​យួ​.​ត្រីខ​១​យួ​.​ទឹក​សុទ្ធ​២​កេះ មី​៣​កេះ​។​

​ក្រុមគ្រួសារ​សព​សូម​គោរព​.​សូម​អរគុណ​និង​សូម​ជូនពរ​ដល់​ក្រុមការងារ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ស្រុក​កៀនស្វាយ​មាន​សុខភាព​ល្អ​និង​ដើម្បី​ដឹកនាំ​បម្រើ​ប្រជាពលរដ្ឋ​បន្តទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល