ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​ - ប្រជាពលរដ្ឋ ខេត្ត​ត្បូងឃ្មុំ សម្រុក​ទៅ​ទទួល​ដើមឈើ​ក្រោយពី​ទទួលបាន​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​បរិស្ថាន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ យុទ្ធជន​ពលី​ក្នុង​សមរភូមិ​មុខ ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពត និង​ខេត្ត​កែប​ - ​ឯកឧត្តម​បណ្ឌិត សុខ ពិ​សិទ្ធ ជួប​សំណេះសំណាល ជាមួយ​កសិករ អាជីវករ ជំរុញ​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​កសិកម្ម ផ្ដើម​ការងារ​និង​មុខរបរ បំផុស​ការគាំទ្រ​ផលិតផល​ខ្មែរ នៅវេលស៍​ស៊ប​(Wealth Shop)​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ - ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​។

​ក្នុងជំនួប​នោះ លោកជំទាវ Noeleen Heyzer បាន​គោរព សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ទទួល​មេដាយ​សន្តិភាព នៅ​ប្រទេស​កូរ៉េ​កន្លងមកនេះ និង សម្តែង​ការអបអរសាទរ​ផងដែរ​ដែល​ថ្មីៗ​នេះ កងទ័ព​រក្សា​សន្តិភាព​កម្ពុជា​ទទួលបាន​មេដាយ អង្គការសហប្រជាជាតិ ។​

​លោកជំទាវ Noeleen Heyzer បាន​គោរព​ជំរាប​សម្តេច​តេជោ​នូវ​កិច្ចការ​ដែល​លោក​ជំទា​វ បានធ្វើ នា​រយៈពេល​៣​ខែ​កន្លងមក ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ដែល​ជា​រួម​មាន ការពិចារណា​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា តាមរយៈ​បង្កើត​ក្រប​ខណ្ឌ​ពហុ​ច្រក​ឈរលើ​មូលដ្ឋាន​ទស្សនទាន​រង្វង់​៣ ស្រទាប់ ស្រទាប់​ទី​១ នៅ​កណ្ដាល​រង្វង់ គឺ​ដំណើរការ​រក​ដំណោះស្រាយ ដែល​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ជា​កម្មសិទ្ធិ​របស់​មី​យ៉ាន់​ម៉ា ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ។​ស្រទាប់​ទី​២​គឺ​ដំណើរការ​ដឹកនាំ​ដោយ​សហគមន៍​តំបន់​ដែល​មាន​អាស៊ាន និង​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​ទាំងអស់​ចូលរួម និង​ស្រទាប់​ទី​៣ ស្រទាប់​ខាងក្រៅ​បង្អស់ គឺ​សហគមន៍​អន្តរជាតិ ដែល​ភាគច្រើន​ជា​ប្រទេស​លោកខាងលិច ។

​លោកជំទាវ Noeleen Heyzer បាន​មានប្រសាសន៍​បន្ថែម​ថា ក្របខ័ណ្ឌ​នេះ​មិន​ខុស​ពី ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​ទេ គឺ​១) ផ្ដោត​ការខិតខំ​ទៅលើ​ការផ្តល់​ជំនួយ​មនុស្សធម៌ ទី​២)​ពីរ​ការការពារ​ប្រជាជន និង​ទី​៣) វិល​ទៅ​រក​ការគ្រប់គ្រង​ស៊ីវិល​ដែល​ជា​ការចាំបាច់​ត្រូវ​មាន​ការកសាង​ទំនុកចិត្ត ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ Noeleen Heyzer ដែល​បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សម្តេច​ដែល​ការទទួលបាន​មេដាយ​សន្តិភាព​កន្លងទៅ និង​កង​រក្សាសន្តិភាព​កម្ពុ​ជា​ទទួលបាន​មេដាយ នៅ​អង្គការ​សហប្រជាជាតិ ។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ លោកជំទាវ Noeleen Heyzer ដែល​បាន​លើកឡើង​អំពី​ករណី​មី​យ៉ាន់​ម៉ា​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា យើង​មាន​ចំនុច​រួម​គ្នា​នោះ​គឺ​ជួយ​ស្វែងរក​ជូន​ប្រជាជន​មី​យ៉ាន់​ម៉ា នូវ​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន ហើយ​អ្វី​ដែល​ត្រូវធ្វើ​ជា​បន្ទាន់​នោះ គឺ​បញ្ឈប់​អំពើហិង្សា នាំ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ទាំងអស់​ដែល​កំពុង​ត្រូវការ និង​បង្កលក្ខណៈ​ជឿ​ទុកចិត្ត​គ្នា​ដោះស្រាយ​បញ្ហា ជាពិសេស តាមរយៈ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល