ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

លោកស្រី​មេធាវី តាំង ស៊ីន​ហុង ត្រូវបាន​តែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» សម្តេចព្រះ​មហាសង្ឃរាជ និង​ទទួលបាន​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ «​មហា​សេរី​វឌ្ឍន៍​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ប្រធាន សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍ ត្រូវបាន​តែងតាំង​ជា «​ឧត្តម​ទីប្រឹក្សា​» របស់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួលបាន​នូវ​ការបំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ «​មហា​សេរី​វឌ្ឍន៍​»​ផងដែរ​។​

​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​គ្រឿង​ឥស្សរិយយស និង ព្រះរាជ​សង្ឃប្រកាស ប្រារព្វ​នៅក្នុង​វត្ត​អង្គ​សិម្ពលី ស្ថិតក្នុង​ឃុំ​ពើក​ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល ក្រោម​ព្រះអធិបតី សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល ដោយ​មាន​ការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធសាសនិក សិស្សានុសិស្ស​ជា​ច្រើន​អង្គ អ្នក នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២​។​

​សូមជម្រាបថា ក្រៅ​ពី​ទទួល គ្រឿង​ឥស្សរិយយស និង​ការតែងតាំង​ខាងលើ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ក៏​ទើប​ទទួលបាន ព្រះរាជប្រកាស​នី​យ​ប័ត្រ ផ្តល់​គោរម្យ៍ងារ​ជា «​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍​» ពី​គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា ផងដែរ​។​

​ការប្រទាន​គោរម្យ៍ងារ និង​គ្រឿង​ឥស្សរិយយស ឋានៈ​តួនាទី​ជា​បន្តបន្ទាប់​នេះ ពិតជា​សាក​សម​បំផុត​សម្រាប់ លោកស្រី​មេធាវី​ប្រធាន ព្រោះតែ​ការកសាង​អំពើ​ល្អ ចូល​ចិត្ត​ធ្វើ​បុណ្យ ដាក់​ទាន ធ្វើ​សកម្មភាព​សប្បុរស​ជួយ​ពលរដ្ឋ​រង​ភាពអយុត្តិធម៌ ជនរងគ្រោះ ជនទីទ័លក្រ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​វិស័យ ពុទ្ធចក្រ និង​អាណាចក្រ ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាច្រើន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល