ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​លោក អ៊ូ ឈាង គណៈ​បញ្ចា​ការឯកភាព​ស្រុក​កៀនស្វាយ បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​កម្លាំង​រក្សា​ការពារ​សន្តិសុខ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៃ​ប្រពៃណី​ជាតិខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​)​នា​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ លោក អ៊ូ ឈាង ជា​គណៈ​បញ្ចា​ការឯកភាព​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បាន​បើក​កិច្ច ដើម្បី​ត្រៀម​កម្លាំង​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៃ​ប្រពៃណី​ជាតិ​ខ្មែរ​ន​ថ្ងៃទី​១៤/១៥/១៦​ឆ្នាំ​២០២២ ។ មាន​ការចូលរួម​ពី​លោក​អភិបាលរង​ស្រុក​កៀនស្វាយ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​និង​មន្ត្រី​ចំណុះ​រដ្ឋបាល​សាលាស្រុ​កៀនស្វាយ​។​

​លោក អ៊ូ ឈាង បាន​ថ្លែថា ! នៅថ្ងៃនេះ រដ្ឋបាល​ស្រុក​កៀនស្វាយ បាន​អញ្ចើញ​អស់លោកមក​ប្រជុំ ដើម្បី​ត្រៀម​កម្លាំង​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី នៃ​ប្រពៃណី​ជាតិខ្មែរ​នៅ​ថ្ងៃ​ទី​១៤/១៥/១៦ ព្រោះ​យើង​អាក់ខាន​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​កន្លងមក ដោយសារ​ប្រទេស​ជាតិ​យើង​មាន​ផ្ទុះ​ជំងឺ​វីដ​១៩ ដោយ​មាន​ការយកចិត្ត​ទុកដាក់ ទប់​ស្គាត់​ឆ្លង​ជំងឺ​កូវី​ដ​.១៩ ពីមុខ​រាជរដ្ឋាភិបាល​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំនេះ សមេ្តចបាន​សម្រេច​អនុ​ញាត​ឲ្យមាន​រៀបចំ​ពិធី​បុណ្យចូលឆ្នាំថ្មី​។​

​លោក អ៊ូ ឈាង បន្តថា ! ពិធី​បុណ្យចូលឆ្នាំ​ថ្មី​រដ្ឋ​បាល​ស្រុក​កៀនស្វាយ ក្រៅ​បានរៀបចំ​សង្ក្រាន​ធ្វើ​នៅ​វត្ត​កៀនស្វា​យមាន​រយៈពេល ៣ ថ្ងៃ ហើយ​មាន​រៀបចំ​ស្តង់​ដាក់លក់​សំភារៈ និង​ដាក់តាំង​ពិព័ណ៍​ថែមទៀត​ផង ។​

​លោក​អភិបាលស្រុក​កៀនស្វាយ​បាន​លើកឡើង​ថា ! ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ត្រូវ​រៀបចំ​រោង​នៅ​កន្លែង​កម្សាន្ត​សម្រាប់​ចាក់​ថ្នាំ​វ៉ាក់សាំង​ដុស​(​ជម្រុញ​)​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​ថ្នាំ​ដុស​ជម្រុញ​។​

​លោក​អភិបាលស្រុក​កៀនស្វាយ​បាន​ជម្រុញ​ដល់​លោក​មេឃុំ​និង​លោក​នាយប៉ុស្តិ៍​ត្រូវ​សហកា​រណ៍​គ្នា​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​មាន​សន្តិសុខ​ល្អ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​។​

​ដោយឡែក នៅ​សាលាស្រុក​កៀនស្វាយ​នឹងមាន​អ្នកប្រចាំការណ៍​ដើម្បី​បញ្ចាចុះ​ទៅ​ជួយ​អន្តរាគ​មន៍​។​

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​មានប្រសាសន៍ថា ! លោក​បាន​ត្រៀមកម្លាំង​រួច​ជា​សម្រេច​ហើយ​នៅ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ដែល​មាន​រយៈពេល​បី​ថ្ងៃ​។​

​លោក ព្រុំ សំណាង​បន្តថា ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​និមួយៗ​នៅ​ទូទាំង​ស្រុក​កៀនស្វាយ ត្រូវ​មាន​អ្នក​ប្រចាំ​វេន​និង​រងចាំ​ក្រែង​មាន​បងប្អូន​ប្រជាពលរដ្ឋ​គាត់​មករក​យើង​ជួយ​អន្តរាគមន៍​ប្រការ​ណាមួយ​។​

​លោក​អធិការ​ស្រុក​កៀនស្វាយ​បន្តថា ចំពោះ​កម្លាំង​អន្ត​រ៉ា​គ​មន៍​ត្រូវ​ត្រៀមកម្លាំង​ប្រចាំការ​នៅ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​និង​កម្លាំង​ផ្នែក​ចរាចរណ៍​ស្រុក​កៀនស្វាយ​ក៍​ត្រូវ​មាន​កម្លាំង​ប្រចាំកា​រណ៍​ដែរ​និង​ក៍មាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​រួច​ជា​សម្រេច​។​

​លោក​អធិការ​ស្រុក​ក៍​បាន​លើកឡើង​ថា ៖ កម្លាំង​តាម​បណ្តាល​ប៉ុស្តិ៍​ត្រូវ​ឃ្លាំមើល​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​នឹង​មាន​ជនសង្ស័យ​ត្រូវអនុវត្ត​តាម​ដី​ការ​របស់​តុលាការ​ឲ្យ​ចាប់ខ្លួន នឹង​លបលួច​ចូល​ផ្ទះ កម្លាំង​ត្រូវតែមាន​វិធានការ​ភ្លាម ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល