ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

រដ្ឋបាល​ខេត្ត​កំពង់ធំ​សំណេះសំណាល និង​ជួប​ប្រជុំ​ស្វែង​យល់​ទៅ​វិញ​ទៅ​មក​ជាមួយ​អ្នកសារព័ត៌មាន​និង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ពីរពាន់​ម្ភៃ​ពីរ ប្រពៃណី​ជាតិខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ធំ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​១២​មេសា​ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​កំពង់ធំ ជួប​សំណេះសំណាល និង​ជួប​ប្រជុំ​ស្វែង​យល់​ចំណុច​ខ្វះខាត ពីគ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​អ្នកសារព័ត៌មាន​និង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម​សុខ ហៃ​អភិបាលរង​ខេត្ត​កំពង់ធំ លោកជំទាវ ង៉ែត​ណា​រី​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​សហការី​
​លោក​មេបញ្ជាការ​មេបញ្ជាការរង​កងកម្លាំង​ទាំង​បី​ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ នានា​ក្នុង​ខេត្ត​អភិបាល​អភិបាលរង​ក្រុង​ស្រុក និង​បងប្អូន​អ្នកសារព័ត៌មាន​ក្នុង​ខេត្តកំពង់ធំ​ផងដែរ ។​

​បន្ទាប់ពី​លោក​ជំទាវ​ង៉ែត​ណា​រី​ន អាន​របាយការណ៍​ស្វាគមន៍​នឹង​រាយការណ៍​ដោយ​សង្ខេប​ពី​សកម្មភាព​ការងារ​នៅ​មន្ទីរ​ព័ត៌មាន​ទៅលើ​វិស័យ​សារព័ត៌មាន​រួចមក ។​

​បងប្អូន​អ្នកសារព័ត៌មាន បាន​លើកឡើង​អំពី​សំណួរ និង​បញ្ហា​ប្រឈម នានា​រវាង​អ្នកសារព័ត៌មាន ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​និង​បញ្ហា​ផ្សេងៗ ទៀត នឹង​មាន​ការបកស្រាយ​ពី​គណះអធិបតី និង​ស្ថាប័ន​ជំនាញ ដើម្បី​បាន​យល់​។​

​ក្នុងឱកាស​នោះ ឯកឧត្ដម សុខ ហៃ​អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​អស់លោក​លោកស្រី​ដែល​បាន​ចូលរួម​ក្នុង​អង្គពិធី​នេះ​ពិសេស​អ្នកសារព័ត៌មាន​និង​មន្ត្រី​ជំនាញ តាម​បណ្ដា​អង្គភាព​របស់​ខ្លួន ។ នេះ​សបញ្ជាក់​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​និង​គិតគូរ​រវាង​អ្នកសារព័ត៌មាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ ដើម្បីឲ្យ​ការអនុវត្ត​ការងារ ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​សុក​ហៃ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ និង​ស្ថាប័ន​ទាំ​អស់​ខិតខំ​នឹង​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ជាក់ស្តែង​នៃ​ករណី​ដែល​កើតមានឡើង​នៅ​តាម មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​នឹង​ពន្លឿន​ការដោះស្រាយ​នេះ​ឲ្យបាន​ទាន់​ពេលវេលា ។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​មន្ត្រី​អ្នកសារព័ត៌មាន​ទាំងអស់​មក​ចុះបញ្ជី​ឲ្យបាន​គ្រប់​គ្រប់គ្នា និង​សំណូមពរ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ មុន​នឹង​ចុះផ្សាយ​ត្រូវ​ស្វែងរក​ប្រភព​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​ធ្វើ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​គឺ ។ ហើយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ សូម​ជូនពរ​ដល់​អ្នក​សារព័ត៌មាន ដែល​ទទួលបាន​នូវ​ជោគជ័យ​សម្រាប់​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល