ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

លោក ហ៊ុន ម៉ា​ណែ​ត ចាត់ទុក​កម្មករ​ក៏​ជា​កម្លាំង​ដ៏​រឹងមាំ​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព តាមរយៈ​ការចូលរួម​ទប់ស្កាត់​ការ​ញុះញង់​នានា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណៈ​ចលនា​មហាជន បាន​លើកឡើង​ថា កម្មករ​-​កម្មការិនី​ក៏​ជា​កម្លាំង​ដ៏​រឹងមាំ​មួយ​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព តាមរយៈ​ការចូលរួម​ទប់ស្កាត់​នូវ​រាល់​ការ​ញុះញង់​នានា​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ភាពសុខសាន្ត​របស់​ជាតិ និង​សេចក្តីសុខ​សុភមង្គល​របស់​ប្រជាជន​។​

​លោក ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ក្នុង​ឱកាស​ខួប​លើក​ទី​១៣៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២​។​
​លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា កម្មករ​-​កម្មការិនី​ជា​កម្លាំង​ស្នូល និង​ជា​គ្រោង​ឆ្អឹងខ្នង​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ចជាតិ ព្រមទាំង​ជា​កម្លាំងចលករ​ដ៏​សំខាន់​នៃ​សង្វាក់​ផលិតកម្ម ដោយ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ទ្រទ្រង់​ដំណើរ​ទៅ​មុខ​របស់​សង្គមជាតិ​។​

​លោក​បាន​យ៉ាង​ដូច្នេះ​ថា «​កម្មករ​-​កម្មការិនី​ក៏​ជា​កម្លាំង​ដ៏​រឹងមាំ​មួយ​ក្នុង​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព តាមរយៈ​ការចូលរួម​ទប់ស្កាត់​នូវ​រាល់​ការ​ញុះញង់​នានា​ដែល​អាច​នាំឱ្យ​ប៉ះពាល់​ដល់​ភាពសុខសាន្ត​របស់​ជាតិ និង​សេចក្តីសុខ​សុភមង្គល​របស់​ប្រជាជន​»​។​
​ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្សារ​សាច់​ផ្សារ​ឈាម​ភ្ជាប់​ជាមួយ​កម្មករនិយោជិត​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ហើយ​ក៏​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​គោលនយោបាយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី​ឱ្យ​កាន់តែ​មាន​ភាព​ចម្រុងចម្រើន​ខ្លាំង​ឡើង​បន្ថែមទៀត​។​

​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក​ម្ម​សិទិ្ធ​នៃ​សន្តិភាព និង​ភាពសុខសាន្ត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​ដូច​សព្វថ្ងៃនេះ ដោយ​បាន​បូជា​លះបង់​នូវ​សាច់​ស្រស់​ឈាម​ស្រស់ និង​ពលិកម្ម​គ្រប់​បែបយ៉ាង​។​

​ត​ទៅ​មុខ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្តេជ្ញា​រួចមកហើយ​ក្នុង​ការបន្ត​ថែរក្សា​សន្តិភាព​ឱ្យបាន​ដាច់ខាត ដោយហេតុ​ថា​សន្តិភាព​នេះហើយ​ក៏​ជា​កត្តា​មួយ​ដែល​ផ្តល់​លំនឹង​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​បរទេស និង​ការសម្រេច​បាន​នូវ​និរន្តរភាព​នៃ​ឱកាស​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោក ហ៊ុន សែន បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១៣៦ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ក្រោម​ប្រធានបទ «​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​» ដែល​ប្រធានបទ​នេះ​ពិតជា​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​កម្ពុជា ដែល​ធ្លាប់​ទទួលរង​ការ​ញាំញី​ដោយសារ​សង្គ្រាម​រាប់​សតវត្សរ៍​មកហើយ ពីព្រោះ​មាន​តែ​ការរក្សាបាន​នូវ​សន្តិភាព​ទេ ទើប​មាន​ការអភិវឌ្ឍ ការបង្កើត​ការងារ ស្ថិរភាព​ការងារ និង​សុវត្ថិភាព​ការងារ ជាពិសេស​ក្នុង​បរិបទ​ដែល​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​បាន​ទទួល​រងគ្រោះ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ផ្នែក​សុខភាព​សាធារណៈ និង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​។​

​យ៉ាងណាក៏ដោយ កម្ពុជា​បាន​ខិតខំ​ដោះស្រាយ និង​ជម្នះ​បញ្ហា​រហូត​សម្រេច​បាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដោយ​មាន​ការដឹកនាំ​ដ៏​មោះមុត​អង់អាច​ក្លាហាន និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​នឹង​ធ្លុង​មហា​សាមគ្គីភាព​ជាតិ តាមរយៈ​ការចូលរួម​ប្រកប​ដោយ​ទំនុកចិត្ត និង​ភាពជឿជាក់​ពី​សំណាក់​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​គ្រប់​ប្រភេទ កងទ័ព​អាវ​ស និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួម​ទាំង​កម្មករ​-​កម្មការិនី​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល