ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

សូម​លោក មុំ សា​រុំ អធិការ​ស្រុក​បាភ្នំ ជួយ​បង្ក្រាប​ល្បែង​អន​ឡាញ​មាន់​ជល់ តាម​កញ្ចក់​ទូរទស្សន៍​ផង ស្ថិតនៅ​ភូមិ​ជ្រួល​ថ្មី ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​(​ជិះ​វាង​គេង​មិន​លក់​ធ្វើ​ជា​សំរាម​លក់​)(​វគ្គ​២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រៃវែង ៖ យើង​ដឹង​ហើយ​ថា ទីណា​មាន​ល្បែងស៊ីសង ទីនោះ​នឹង​មាន​បទល្មើស​នានា កើតឡើង​ជា​ហូរហែ ធ្វើឲ្យ​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ក្ដី​ព្រួយបារម្ភ ដូច​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​នេះ កំពុងតែ​រួមចំណែក នូវ​ការបង្កើត​បទល្មើស​នានា ឲ្យ​កើតមានឡើង​នៅក្នុង ភូមិ​/​ឃុំ​ដោយ​អាជ្ញាធរ ដូចជា​មិន​ទទួល ដឹង លឺ នៅ​ល្បែងស៊ីសង​មួយ​កន្លែង​នេះ ដែរ​ស្ថិតនៅ​ភូមិ​ជ្រួល​ថ្មី ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

​ស្ដែង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​នេះ ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខាងលើនេះ កំពុងតែ​បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​ភ្នាល់​ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹង​អឹងកង​យ៉ាង​រំពង​ភូមិ ដោយ​គ្មាន​ការរំខាន​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះឡើយ​។​

​តើ​ឯណា​ទៅ​គោល​យោ​បាយ​ភូមិ​/​ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​អោយ​ក្រសួង​មហាផ្ទៃ​អនុ​វ​នោះ​។​

​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​គោ​ពរ​ស្នើសុំ​ដល់​លោក វីរៈ​សេនីយ៍​ឯក មុំ សា​រុំ អធិការ​ស្រុក​បាភ្នំ លោក ឡាយ សំអឿន អភិបាល​ស្រុក​បាភ្នំ និង លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តកំព្រៃ​វែង សូមមេត្តា ចាត់​កម្លាំង​ជំនាញ ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​ផង និង​ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដែល​រក្សា​ការពារ​នៅក្នុង​ទឹកដី ភូមិ​/​ឃុំ ខាងលើ​នេះ​ផង តើ​រាល់ថ្ងៃនេះ​គាត់​រវល់​ធ្វើ​អ្វី​ដែរ​? បានជា​បណ្ដែតបណ្ដោយ អោយ​មាន​ល្បែងស៊ីសង បង្កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​សេរី​បែបនេះ​?

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត​សុក្រឹត​និង​យុត្តិធម៌​តែប៉ុណ្ណោះ សូម​អរគុណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល