ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ឯកឧត្តម ម៉ែន វិបុល ចុះ​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា​កាកបាទ​ក្រហម​ខេត្ត​ស្វាយរៀង ដល់​ស្ត្រី​ទើប​សម្រាលកូន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ស្វាយរៀង​៖ ដើម្បី​អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ នៅ​ថ្ងៃ​សុក្រ ១៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ដឹកនាំ​ដោយ​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា ចុះសួរសុខទុក្ខ​ស្ត្រី​ទើប​សម្រាលកូន​ចំនួន​៤៣​នាក់ (​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​សម្រាល​បាន​កូនភ្លោះ​ពីរ​) ។​

​ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​មាតា​-​ទារក​-​កុមារ ទូទាំង​ប្រទេស ហើយ​ដែល​ប្រធានបទ​សម្រាប់​ឆ្នាំ ២០២០ នេះ​ផ្តោតលើ​(​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​)​និង​ដើម្បី​ដាស់តឿន លើកទឹកចិត្ត​ឲ្យ​ស្ត្រី​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព ។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែ​តែង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ស្ត្រី និង​កុមារ ដោយ​មិន​ប្រកាន់​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។​

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ផ្តាំផ្ញើរ​ដល់​ស្ត្រី​ក្រោយ​សម្រាលកូន​ទាំងអស់​ត្រូវតែ​បោះបង់​ចោល​ទម្លាប់​ខ្មាស់អៀន ធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត កុំ​ជក់បារី​ឬ​ប្រើប្រាស់​ថ្នាំជក់ ព្រមទាំង​កុំ​ពិសារ​ស្រា​ឬ ជាតិ​ស្រវឹង​ក្នុងពេល​មាន​គ​ក៌ ហើយ​ជា​ពិសេស​ត្រូវ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព ដោយ​ឆ្មប​ជំនាញ​ដែល​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ ។​

​អំណោយ​ដែល​បាន​ផ្តល់​សម្រាប់​ម្តាយ​៤៣​នាក់ ក្នុង​ម្នាក់​ទទួលបាន សារុង​១ ភួយ​១ ក្រមា​១ ទឹកដោះគោ​ខាប់​៥ កំប៉ុង ស្ករស​២​គ​.​ក្រ ថវិកា​៥០,០០០​រៀល សម្រាប់​ទារក ទទួលបាន មួក​១ អាវ​១ ស្រោមដៃ ស្រោម​ជើង​១​កំប្លេ ក្រណាត់​ត្រីកោណ​១​ដុំ កន្សែង​ធំ​១ កន្សែង​តូច​១ មុង​ទារក​១ សាប៊ូ​កូនកម្មេង​១​ដប ម្សៅ​កូនក្មេង​១​ដប ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល