ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ពិធី​ធ្វើ​ស្រែ​បង្ហាញ​ផលិតកម្ម​ស្រូវ ដោយ​ប្រើប្រាស់​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម តាម​បែប​ទំនើបកម្ម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​អមដំណើរ​ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ធ្វើស្រែ​បង្ហាញ​ផលិតកម្ម​ស្រូវ ដោយ​ប្រើប្រាស់​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម តាម​បែប​ទំនើបកម្ម ដើម្បី​បង្ហាញ​ជូន​បងប្អូន​ប្រជាកសិករ រស់នៅ​ក្នុង​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ​, ឯកឧត្តម​ប្រតិភូ​កម្ពុជា​ទទួល បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កសិកម្ម សហការី អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​កសិករ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​គូសបញ្ចាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ខេត្ត​កំពង់ចាម​បាន​នឹង​កំពុង​មាន​ការរីកចម្រើន និង​ប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ ទន្ទឹម​នោះ​វិស័យ​កសិកម្ម​ក៏​កំពុង​មាន​ការប្រែប្រួល​ថ្មី តាមរយៈ​ការយល់ដឹង​ការប្រែប្រួល​ទម្លាប់​អន់ថយ​ការ​ធ្វើ​ស្រែ​តាម​យក​ថា​ផល ការផលិត​សម្រាប់​តែ​ផ្គត់ផ្គង់​គ្រួសារ ទៅ​ជា​ការ​ផលិតកម្ម​តាម​បែប​ប្រពលវប្បកម្ម សម្រាប់​ការធ្វើ​ជំនួញ​និង​បម្រើ​ការនាំចេញ​។

​បច្ចុប្បន្ន ការ​ភ្ចួរ​រាស់​ដោយ​គ្រឿងយន្ត​កសិកម្ម​ដូចជា​ត្រាក់ទ័រ​គោយន្ត​ជាដើម មាន​ប្រមាណ​៩១%​នៃ​ការ​ភ្ជួរ​រាស់​សរុប​។ នៅ​ទូទាំង​ខេត្ត​មាន​ត្រាក់ទ័រ​សរុប​ចំនួន​៨២១​គ្រឿង គោយន្ត​ចំនួន​៧ ៩៤៣​គ្រឿង ម៉ាស៊ីន​ច្រូតកាត់​៥៤៣​គ្រឿង ប្រជា​កសិករ​បាន​យល់ដឹង​ច្រើន​ក្នុង​ការប្រើប្រាស់​ពូជ ជី ថ្នាំ​សម្លាប់​សត្វល្អិត និង​ការធ្វើ​ស្រូវ​មួយឆ្នាំ​២​ទៅ​៣​ដង នៅក្នុ​តំបន់​មួយចំនួន​ដែល​មានស​ក្តានុ​ពល សម្រាប់​ការប្រើប្រាស់​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​ការកើនឡើង​ជា​លំដាប់ ដែល​ធ្វើឱ្យ​វិស័យ​កសិកម្ម មាន​ការប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​គួរ​ជាទី​មោទនៈ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល