ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចុះ​ជួប សំណេះសំណាល​ជាមួយ​មន្ត្រី រាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​មណ្ឌលគិរី ៖ នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្ត មណ្ឌលគិរី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​មន្ត្រីរាជកា​រ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ បុគ្គលិក និង​កម្មករ ជុំវិញ​ខេត្ត​គិរី​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​តួនាទី​យ៉ាង​សំខាន់​របស់​ខេត្ត​មណ្ឌលគិរី ក្នុង​ការចូលរួម​កសាង​ជាតិ​មាតុភូមិ​ប្រកបដោយ​ចីរភាព និង​ផែនការមេ និង​គោលនយោបាយ​កាត់បន្ថយ តម្លៃ​ដឹកជញ្ជូន​ឱ្យបាន​សមស្រប​។​

​ជាមួយគ្នា​នេះ​ផង​ដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​អំពី​គម្រោង​សាងសង់ ជួសជុល​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាពិសេស ការលើកកម្ពស់​គុណភាព​ផ្លូវជាតិ​សំខាន់ៗ ដើម្បី​រួមចំណែក​ដល់​ការ សម្រួលការ​ដឹកជញ្ជូន​ទំនិញ​និង​ផលិតផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ក្រើនរំលឹក​នូវ​តួនាទី​មន្ត្រី​សាធារណៈ​ក្នុង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល រដ្ឋ​ឱ្យ​បានល្អ ពោលគឺ​ធ្វើឱ្យ​បាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព និង​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ ខ្លះៗ​ទាក់ទង​នឹង​ការផ្ដល់សេវា​សាធារណៈ ដូចជា​៖ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើម្បី បង្ខិត​សេវាសាធារណៈ​ទៅ​កៀក​ប្រជាពលរដ្ឋ យន្តការ​ប្រើប្រាស់​រថយន្ត​ឆៀក​ចល័ត និង​យន្តការ​ផ្សេងៗ ទៀត​ដើម្បី​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ ការងារ​របស់​ខ្លួន​ស​ម្រេច​បាន​លទ្ធផល​ល្អ និង​បាន​ស្នើ​ឱ្យ​បន្ត​កិច្ចសហការ​ចូលរួម​ផ្ដល់​គំនិត​ថ្មីៗ​សំដៅ​ធ្វើ ទំនើបកម្ម​លើ​ការបម្រើ​សេវា​សាធារណៈ​។​
​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មណ្ឌលគិរី​ទាំងអស់​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា ក្រសួង​សុខាភិបាល​ដែល​បាន​ដាក់​ចេញ​កាលពីពេល​ថ្មីៗ​នេះ ដូច​ជា​ការ​លាងដៃ​នឹង​សាប៊ូ​ឱ្យ​ញឹកញាប់ រក្សា​គម្លាត និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ មេ​រោគកូ​វីដ​-១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​បន្ទាប់ពី​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ត្រូវបាន​បញ្ចប់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ ចូល​អុជ​ធូប​ព្រះអង្គ​ភ្នំ​ដោះ​ក្រមុំ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​កើតមាន​ដល់ មហា​គ្រួសារ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​ប្រជាជាតិ​ខ្មែរ​ទូទាំង​ប្រទេស និង​ចៀសផុត​ពី មេ​រោគកូ​វីដ​-១៩៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល