ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

លោក​អភិបាល​ខេត្ត​កំពត ប្រាប់​មន្ត្រី​ឲ្យខិត​ខំ​រួមគ្នា​ជំរុញ​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ប្រសើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ សិទ្ធិ និង​ការទទួលខុសត្រូវ លើ​មន្ទីរ​សុខាភិបាល ត្រូវបាន​រាជរដ្ឋាភិបាល​ធ្វើកំណែទម្រង់ ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង់​ផ្ទាល់ របស់​រដ្ឋបាល​ខេត្ត​និមួយៗ ទាំង​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្សេងៗ ។ ដើម្បី​សម្រេច​ការងា​នេះ អភិបាល​ខេត្ត​កំពត​បា​ន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​ខិតខំ​រួម​សហការ​គ្នា ជំរុញ​ដល់​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ពិសេស​នៅតាម​មូលដ្ឋាន​។

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់ឲ្យ​ដំណើរការ មន្ទីរ​សុខាភិបាល​ខេត្ត​កំពត នៅក្រោម​រចនាសម្ព័ន្ធ​រដ្ឋបាល​ខេត្ត​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រដ្ឋបាល​ខេត្ត គឺជា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព គុណភាព តម្លាភាព ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​អាច​ឆ្លើយតប​តម្រូវការ​ទាន់ពេលវេលា ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ជូន​ដល់​ពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ និង​ចូលរួម​គាំពារ​សុខមាលភាព​ប្រជាជន​ដល់​មូលដ្ឋាន​។

​លោក​បាន​បញ្ជាក់​ផងដែរ​ថា បើទោះជា​មន្ទីរ​សុខាភិបាល​ត្រូវ​ផ្ទេរ​ឲ្យ​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង់​របស់​រដ្ឋបាល​ខេត្ត​ក៏ពិតមែន ប៉ុន្តែ​អ្វី​ដែល​មាន ត្រូវតែ​រក្សាទុក​នៅ​ដដែល ដូចជា​រចនាសម្ព័ន្ធ និង​ប្រាក់​បៀរ​វត្ស​ជាដើម​។ ប៉ុន្តែ​អ្វី​ជា​ការងារ​សំខាន់ គឺ​មន្ត្រី​ទាំងអស់ ត្រូវ​ចេះ​សហការ​រួម​គ្នា​ជំរុញ ដល់​ការងារ​ផ្តល់​សេវា​សុខាភិបាល​ឲ្យបាន​កាន់តែ​ប្រសើរ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ពិសេស​ការអនុវត្ត​ការងារ​នៅតាម​មូលដ្ឋាន​។​

​បើ​តាម​មន្ត្រី​ជំនាញ ប្រព័ន្ធ​គ្រប់គ្រង​ថ្មី​នេះ ក្រសួង​សុខាភិបាល​ត្រូវតែ​ទទួលខុសត្រូវ និង​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល​, ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ត្រូវ​ទទួលខុសត្រូវ និង​គណនេយ្យភាព​ចំពោះ ក្រសួង​សុខាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចំពោះ​ការផ្តល់​សេវា​សុខាភិបាល​។ រីឯ​ប្រធាន​មន្ទីរ​សុខាភិបាល​វិញ ក៏​ត្រូវ​មាន​ការទទួល​ខុសត្រូវ​និង​គណនេយភាព ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​ដែរ ក្នុង​ការគ្រប់គ្រង ការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ត្រួតពិនិត្យ​លើ​ការផ្តល់​សេវា​សុខាភិបាល​ដែល​បាន​ប្រគល់​ទៅឲ្យ​រដ្ឋបាល​ខេត្ត​នោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល