ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​រដ្ឋបាល​ខេត្ត​កែប ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ផែនការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី​(ADB)​បាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រេី​ប្រាស់​នូវ​ផែនការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប ២០១៩-២០២៣ ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង លោក សុខ សុ​គុណ អគ្គនាយករង និង​ជា​ប្រធាន​ចាត់ចែង​គម្រោង ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព យុវជន ស​.​យ​.​ស​.​ស យុវជន ស​.​ស​.​យ​.​ក អង្គការ​ដៃគូរ អាជីវករ និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ ជា​ច្រេី​ន​រូប​។​

​បន្ទាប់​ពី លោក សោម ច​ន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ធ្វេី​របាយការណ៍​អំពី​ភាព​រីកចម្រើន​ក្នុង​ខេត្ត​កែប​រួចមក លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​សូម​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ទេសចរ​ណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប អង្គការ​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​រួមគ្នា​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ឲ្យមាន​ភាពល្បីល្បាញ និង​បាន​រៀបចំ ឯកសារ​ផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ ដ៏​មាន​សារៈសំខាន់​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ អង្គការ​ជាតិ​-​អន្តរជាតិ សង្គម​ស៊ីវិល និង វិស័យ​ឯកជន ជាពិសេស​កម្រោង​កម្មវិធី​(ADB) ធនាគារ អភិវឌ្ឍ ន៍ អា​សុ​ី​
​ដែល​បាន​សហការ គ្នា​ផ្តល់​ការគាំទ្រ​យ៉ាង​សកម្ម ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ រហូត​ធ្វើឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រេី​ន ។​

​ចំពោះ​ការផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការអភិវឌ្ឍ​ន៍ ២០១៩-២០២៣ នេះ​
​គឺជា​ការឆ្លុះបញ្ចាំង​នូវ​ការ ប្តេជ្ញាចិត្ត​ជា​មួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​និង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍ ប្រកបដោយ​ចីរភាព ក្នុង​ការអនុវត្ត​ផែនការអភិវឌ្ឍន៍ ២០១៩-២០២៣ និង​ធ្វើឲ្យ​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធ​ផល​ជាច្រើន​បន្ថែមទៀត លើ​គ្រប់​វិស័យ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​មួយ​ឆ្នាំៗ ដែល​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ចំណូល​កាន់​តែ​ច្រេី​ន ហើយ​ភាពក្រីក្រ​ត្រូវបាន​កាត់​បន្ថយ​មក​នៅ​តិចតួច​បំផុត ជា​ពិសេស​ការអនុវត្ត​គោលនយោបាយ​គិតគូរ​ពី​សុខុមាលភាព​របស់​កម្ម​ក​រ ការតភ្ជាប់​បណ្តាញ​អគ្គិសនី និង បណ្តាញ​ទឹកស្អាត ការពង្រីក​វិសាលភាព​បេឡា​ជាតិ របប​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​។​

​ជាមួយគ្នានេះ លោក​សូម​ឲ្យ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​យកចិត្តទុកដាក់​សហការ​គ្នា​ផ្សព្វផ្សាយ ភាព​រីកចម្រើន​របស់​ខេត្ត​កែប តាមរយៈ​បណ្តាញ​សង្គម​ផ្សេងៗ​ឲ្យបាន​ទូលំទូលាយ​បំផុត និង​សូម​ឲ្យ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​នូវ​ស្ថានភាព​ដែល​កេ​ី​ត​មាន​នៅ​តាម​មូលដ្ឋាន ពិសេស​នោះ​គឺ​បញ្ហា​ជួញដូរ និង​ការប្រេីប្រាស់​គ្រឿងញៀន​។​

​លោក​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៅ​មន្ទីរ​-​ស្ថាប័ន កងកម្លាំង​ប្រដាប់ឤ​វុ​ធ ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន សូម​បន្ត​ផ្តល់​កិច្ចសហការ ផ្តល់​នៅ​ចំណេះដឹង​
​និង​ការគាំទ្រ​គ្រប់បែប​យ៉ាង​នៅ​រាល់​សកម្មភាព​ឲ្យ​កាន់តែ​សកម្ម ដើម្បី ឤ​ច​ដំណើរការ​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត​និង វាយតម្លៃ​ផែនការ​អភិវឌ្ឍ ២០១៩-២០២៣ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល