ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ពិធី​ចែក​អំណោយ​ជូន​ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ចំនួន​៦៣​គ្រួសារ នៅក្នុង​ស្រុក​កងមាស និង​ប្រគល់​ផ្ទះ​០១​ខ្នង ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១​គ្រួសារ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍ លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​សាខា រួម​ជាមួយ​អនុសាខា​ស្រុក​កងមាស បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក ជន​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ចំនួន​៦៣​គ្រួសារ នៅក្នុង​ស្រុក​កងមាស និង​ប្រគល់​ផ្ទះ​០១​ខ្នង ដែលជា​អំណោយ​របស់​ឯកឧត្តម​ផ្ទាល់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១​គ្រួសារ នៅ​ឃុំ​ពាមជីកង ស្រុក​ង​មាស ។​

​ក្នុងឱកាស​នោះ ឯកឧត្តម បាន​ពាំនាំ​នូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច តែងតែ​មាន​សេចក្ដី​បារម្ភ និង​គិតគូរ​អំពី​សុខទុក្ខ ការលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប និង​ក្នុង​គ្រប់​ស្ថានភាព គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ដោយ​មិន​រើសអើង​ឡើយ​។ យ៉ាងណាម៉ិញ ពេលនេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឲ្យ​រូប​ឯកឧត្តម​ផ្ទាល់ និង​សហការី ចុះ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ការលំបាក​របស់​បងប្អូន​នាពេលនេះ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​សាច់ញាតិ ជា​ពលករ ពលកា​រី​នី​ដែល​ទើបនឹង​វិល​ត្រឡប់​មកពី​បរទេស សូម​បន្ត​យកចិត្តទុកដាក់​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ និង​តាមដាន​សុខភាព​ពួក​គាត់​ជាប់​ជាប្រចាំ និង​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ក្នុងករណី​សង្ស័យ​ណាមួយ និង​សូម​បន្ត​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការបន្ត​ចូលរួម​បង្ការ ទប់ស្កាត់​ហានិភ័យ នៃ​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​ភ្លេចខ្លួន​នោះឡើយ​។ សូម​បងប្អូន ថែទាំ​សុខភាព រក្សា​អនាម័យ ការរក្សា​គម្លាត​សុវត្ថិភាព និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​ជៀសផុត​ពី​ការឆ្លង​នៃ​ជម្ងឺ ដ៏​កាច​សាហាវ​មួយ​នេះ​។ ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​អប់រំ ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ និង​ជម្ងឺឆ្លង​ផ្សេងៗ​ដូចជា ជម្ងឹគ្រុនឈាម គ្រុនចាញ់ ជាដើម​។ ជាមួយគ្នានេះ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ត្រៀម​បម្រុង ឆ្លើយតប​គ្រោះមហន្តរាយ​នានា​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​។​

​ចំពោះ​អំណោយ​ចែកជូន​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១​យួរ ទឹកត្រី ០១​យួរ ត្រីខកំប៉ុង ០១​យួរ ម៉ាស់ ០៥​បន្ទះ អាវយឺត ០២ ថវិកា​២០.០០០​រៀល​។ ដោយឡែក គ្រួសារ​ដែល​ទទួល​ផ្ទះ ទទួលបាន​អង្ករ ៥០​គី​ឡូ សម្ភារៈ​ប្រើប្រាស់​មួយចំនួន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល