ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារ​សម្ភព នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារ​សម្ភព នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​សម្ភព ស្ថិត​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អាគារសម្ភ​ពនៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នា​ថ្ងៃនេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ទោះ​កម្ពុជា ក្នុង​ឆ្នាំ​២០២០-២០២១ កំពុង​រងគ្រោះ​ដោយ​វិបត្តិកូ​វីដ​-១៩​យ៉ាងធ្ងន់ធ្ងរ​ម្តេចក្តី តែ​កម្ពុជា​មិន​បញ្ឈប់​ដំណើរការ នៃ​ការអភិវឌ្ឍ​ហេដ្ឋានរចនាសម្ព័ន្ធ​នោះ​ទេ ក្នុងនោះ​រួមមាន​៖ ផ្លូវ​ជា​ច្រើន​ខ្សែ​នៅ​ព្រះសីហនុ​, ខេត្តសៀមរាប និង​អគារ​មន្ទីរពេទ្យ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ ដែល​កម្ពុជា​បាន​ដំណើរការ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រកបដោយ​ជោគជ័យ និង​សប្បាយរីករាយ ព្រមទាំង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ប្រកប​សុខភាព​ល្អ និង​រីកចម្រើន​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា កាលពី​៤៨ ឆ្នាំមុន ប្រជាពលរដ្ឋ​កំពុង​តែ​ឃ្លាត​ចាក​ឆ្ងាយ​ចេញ​ពី​គ្រួសារ​ពី​រាជធានី​ភ្នំពេញ ដោយសារ​តែ​សង្គ្រាម ប៉ុន្ដែ​៤៨​ឆ្នាំក្រោយ​នេះ ប្រជាពលរដ្ឋ​កំពុង​តែ​រីករាយ​ជាមួយ​សន្ដិភាព សប្បាយរីករាយ​ក្នុងឱកាស​ចូលឆ្នាំថ្មី រហូតដល់​ជាង ១៣​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ សម្តេច​តេជោ​ក៏​បាន​រំលឹក​ពី​គ្រាដ៏​លំបាក ដែល​កម្ពុជា​រងគ្រោះ​ដោយ​វិបត្តិកូ​វីដ​-១៩ ដែល​កាលណោះ​វិធានការ​ជាច្រើន​ត្រូវបាន​ដាក់ចេញ ក្នុងនោះ​ក៏​មាន​ត្រៀម​ក្តារ​មឈូស​, មេន ផងដែរ ដែល​កាលណោះ​មាន​ការរិះគន់ វាយប្រហារ ពី​ក្រុម​អគតិ​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត នា​ពេល​ចូលឆ្នាំ​ខ្មែរ និង​ដើម្បី​កុំឱ្យ​ក្រុម​រថយន្តក្រុង​មួយចំនួន​រកស៊ី ឆ្លៀត​ឱកាស​កេងចំណេញ​ពី​ប្រជាពលរដ្ឋ សម្ដេច​អនុញ្ញាត​ដាក់​ឱ្យមាន​ការផ្ដល់​រថ​យន្ត​ក្រុង​ដឹក​ពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​ពិធី​នេះ​។ សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ដល់​អភិបាល​រាជធា​នី​ភ្នំពេញ ដែល​បាន​ផ្ដល់​រថយន្តក្រុង​ដឹក​ពលរដ្ឋ​ជាង​៥​ម៉ឺន​នាក់ ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។​

​ជាថ្មី​ម្តងទៀត សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​បន្ថែម​ថា កាតព្វកិច្ច​សម្រាប់​ពាក់​ម៉ាស់ និង​ធ្វើតេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ ត្រូវបាន​ដកចេញ​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ក៏​ប៉ុន្ដែ​បើ​ប្រជាពលរដ្ឋ​យល់​ថា មិន​ស្រួលខ្លួន​អាច​ប៉ះពាល់​ដល់​អ្នកដទៃ គឺ​អាច​ពាក់​ម៉ាស់​បាន​ជា​ធម្មតា​។ សម្ដេច​តេ​ជោបាន​មានប្រសាន៍សា​រ​ជាថ្មី​ថា ប្រសិនបើ​ប្រជាពលរដ្ឋ និង​សាធារណជន​ចង់​ទទួលបាន​ព័ត៌មាន​បាន​លឿន រហ័ស គឺ​ចុច​ចូល Channel តេ​ឡេ​ក្រាមរ​បស់​សម្ដេច​ផ្ទាល់ ដែល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ចុច​ចូលក្នុង​Channel​សម្ដេច​មាន​ជិត ៧០​ម៉ឺន​នាក់​រួច​ទៅ​ហើយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ពី​វីរភាព​របស់​កងទ័ព​ការពារ​បូរណភាព​ទឹកដី និង​ក្រុមគ្រូពេទ្យ​ការពារ និង​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ជាតិ និង​ប្រជាជន និង​អំពាវនាវ​សូម​កុំឱ្យ​មាន​ការរិះគន់ វាយប្រហារ​ចំពោះ​កំហុស​តិចតួច​របស់​គ្រូពេទ្យ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា ការពង្រឹង​សមត្ថភាព​វិស័យ​សុខាភិបាល គឺជា​កត្តា​ចាំបាច់​ខ្លាំងណាស់ ដើម្បី​កសាង និង​ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​សេវា​សុខភាព ក្នុងនោះ​មាន​ការបង្កើន​ការព្យាបាល​ស្ដ្រី និង​កុមារ​។

​សម្តេច​តេ​ជោបាន​រំលឹកប្រ​វត្តិ​ជូរចត់ ស្រក់​ទឹកភ្នែក នៃ​ការ​ទទួលមរណភាព​កូន​ច្បង​របស់​សម្តេច​ក្នុង​របប​ប៉ុលពត ដោយ​គ្រូពេទ្យ​មាន​ការ​ធ្វេសប្រហែស​បាន​ធ្វើឱ្យ​ធ្លាក់​កូន​របស់​សម្ដេច​ទើប​សម្រាល​ពី​ដៃ​។ សម្ដេច​តេជោ បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​បន្ត​ខិតខំ​ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូពេទ្យ រួម​នឹង​ការខិតខំ​ពង្រឹងសមត្ថភាព​ខាង​ផ្នែក​បច្ចេកទេស ដើម្បី​ឱ្យ​សម​នឹង​ប្រសិទ្ធ​នាម​ថា «​គ្រូពេទ្យ ជា​កងទ័ព​អាវ ស​»​។​

​នៅថ្ងៃនេះ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ដាក់ចេញ​វិធានការ​ឱ្យ​មាន​ការពង្រឹង​អក្ខ​រកម្ម​បច្ចេកវិទ្យា​ដល់​មន្ដ្រីរាជកា​រ ដោយ​សម្តេច​បញ្ជាក់ថា បើ​មន្ដ្រី​មិន​ចេះ​ប្រើ​ស្មា​ត​ហ្វូន មិន​ចេះ​ប្រើ​សារ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ គឺ​មិន​ត្រូវបាន​តែងតាំង​ឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ខេត្ត ក្រុង គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​យកចិត្តទុកដាក់ ការពារ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អ ជូន​ដល់​ប្រជាពលរដ្ឋ បាន​សប្បាយ​រីករាយ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ សម្ដេច​តេជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ឱ្យបាន​គ្រប់​គ្នា ខណៈ​នៅសល់តែ​១៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នេះ​។ សម្តេច​តេជោ ក៏​បាន​បន្ត​អំពាវនាវ​សារជាថ្មី​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ដងផ្លូវ​ធ្វើដំណើរ​ទាំងអស់ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​។​

​មុន​នឹង​បញ្ចប់ ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារ​សម្ភព នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជួប​ការ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល