ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្ត​កែប នាំយក​ចង្ហាន់ និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​វស្សា​សម្តេច​ព្រះ​មហាក្សត្រី​ព្រះវ​រាជមាតា​ជាតិខ្មែរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ស្រី ស ម៉ា​លីដា រួម​ដំណើរ​ដោយ លោកស្រី អ៊ុល ភីរុណ អភិបាលរង​ខេត្ត និង​ជា​ប្រធានស្តីទី​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អនុប្រធាន​សមាជិក សមាជិការ អនុសាខា គណៈកម្មាធិការ​សាខា​ក​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​យុវជន​គ្រប់​ប្រភេទ បាន​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ជូន​ព្រះ​សង្ឍ ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​វស្សា​សម្តេច​ព្រះ​មហាក្សត្រី​ព្រះវររាជមាតា​ជាតិ​ខ្មែ​រ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ស្ថិត​នៅ​វត្ត​សត្ថា​ធម្ម​វិហារ ភ្នំ​ពោន ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ។​

​បន្ទាប់ពី​បាន​ស្តាប់​នូវ​សារលិខិត​ថ្វាយព្រះពរ​សម្តេច​ព្រះប្រធាន​កិត្តិយស​កាក​ក្រហម​កម្ពុជា ដែល​អាន​ដោយ​លោកស្រី អ៊ុល ភីរុណ ប្រធានស្តីទី​គណៈកម្មាធិកា​រ​សាខា​ក​ក្រក​ខេត្ត រួចមក លោក សោម ពិសិដ្ឋ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការទប់ស្កាត់​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ត្រូវអនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​មាន​អនាម័យ​ល្អ​ជា​ប្រចាំ លាងដៃ​នឹង​សាប៊ូ ឬ​ប្រើ​ទឹក​អាល់កុល ជា​ពិសេស​ត្រូវ​រក្សា​នូវ​គម្លាត​សង្គម​ឲ្យបាន​ជា​ដាច់ខាត ព្រោះ​ជំងឺ​កូ​វិដ​១៩​នេះ មិនទាន់​បាន​ចេញ​ឆ្ងាយ​ពី​ខ្លូន​យើង​នៅ​ឡើយ​ទេ ថ្វី​ត្បិត​តែ​កម្ពុជា​មិន​មាន​ការឆ្លង​ក្នុង​សហគមន៍​ក៏ដោយ ក៏​ត្រូវតែ​ការពារ​ខ្លួន​យើង​ជានិច្ច​។​

បន្ទាប់មក ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​បាន​នាំ​យក​សម្ភារៈ ដែល​ជា​ទេយ្យវត្ថុ រួមមាន អង្ករ ចំនួន​១០​បាវ ត្រីខកំប៉ុង​ចំនួន ១​កេស ទឹកស៊ីអ៊ីវ​ចំនួន ៥​ឡូរ មី​ចំនួន ៨​កេស ទឹក​ផ្លែឈើ ចំនួន ៥​កេស ទឹក​សុទ្ធ​១០​កេស សម្រាប់​ប្រគេន​ជូន​ដល់​ព្រះ​សង្ឍ ៣២​អង្គ និង​ចង្ហាន់​ចំនួន​១០​ស្រា​ក់ រួម​ទាំង​ស្លា​ដក បច្ច័យ​ជូន​ដល់​យាយជី​តាជី​ផងដែរ​។ ក្រៅពីនេះ ក៏​នៅ​មាន​ថវិកា ចំនួន ៦,២០០,០០០ រៀល​ទៀត​សម្រាប់​កសាង​វ​ត្ សរុប​ជា​ថវិកា​ទាំងអស់​ស្មើនឹង ៩,៥៨៧,០០០ រៀល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល