ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នាំយក​ថវិកា វិភាគទាន​សប្បុរសធម៌​ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” ទៅ​ប្រគល់ជូន​មន្ទីរ ពេទ្យ​គន្ធបុប្ផា នា​ថ្ងៃ​ពុធ ១២​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ។

​កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា​៖ កាលពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដែលមាន លក្ខណៈ​ពិសេស​អាច​ក​ម្មង់​តាម​ការពេញចិត្ត ដើម្បី​បំពេញ​តម្រូវការ​និង​ផ្តល់​ជម្រើស​សម្បូណ៌​បែប​ជូន ប្រជាពលរដ្ឋ ហើយ​ស្លាក​លេខ​ប្រភេទ​នេះ​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា លើ​ឆាក​អន្តរជាតិ អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​រដ្ឋ និង​អាច​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត ថ្មី​របស់​ខ្លួន​ក្រោយៗ​ទៀត​។ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​លក់​លេខ​ពិសេស មាន​អាសយដ្ឋាន https://vehicle.mpwt.gov.kh ។

​ថ្ងៃនេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​បានប្រគល់​ថវិកា​វិភាគទាន​សប្បុរសធម៌ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ថវិកា​ដែល​បាន​ប្រគល់​ជូន​លើក​នេះ​មាន​ទឹកប្រាក់​ចំនួន ៨០០ ៤៨០ ០០០​រៀល បានមក​ពី​ការដេញថ្លៃ លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” កាលពី​ខែ​មីនា ឆ្នាំ​២០២០ កន្លងទៅនេះ​។

​យោង​តាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ ប្រគល់​ថវិកា​នេះ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងនាម រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការពិនិត្យ​និង​ការព្យាបាល​ជំងឺ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​ត្រូវបាន​ដាក់ឲ្យអនុវត្ត កន្លងទៅ​នេះ​ជា​ប្រភព​ចំណូល​ថ្មី​មួយទៀត ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន​បាន​បង្កើតឲ្យមាន​ការលក់ និង​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដើម្បី​ជា គុណប្រយោជន៍​ដល់​ថវិកាជាតិ​។

​ចំណូល​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់​ខ្លួន “​កម្ពុជា 5” ដែល​ទទួលបាន ទឹកប្រាក់​ចំនួន ៨០០ ៤៨០ ០០០​រៀល​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រភេទ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​មួយ​នេះ លក់​បាន​ក្នុងតម្លៃ​ខ្ពស់​គួរ​ជាទី​មោទនៈ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បាន​ធ្វើឱ្យ​សេវា​សាធារណៈ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​អាច​បង្កើន​ប្រាក់ចំណូល​ជូន​រដ្ឋ​ផងដែរ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​អន្តរក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន​នា​ពេលកន្លងមក ដោយ​ទទួល បាន​នូវ​លទ្ធផល​ល្អប្រសើរ និង​បាន​ស្នើឲ្យ​បន្ត​កិច្ចសហការ​ល្អ​បន្តទៀ​ត ដើម្បី​ឱ្យ​សេវា​នេះ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត និង​អាច​រក​ចំណូល​ជូន​រដ្ឋ​បាន​កាន់តែ​ច្រើន​៕
“​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​លក់​លេខ​ពិសេស មាន​អាសយដ្ឋាន https://vehicle.mpwt.gov.kh”

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល