ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង គណ​:​អភិបាល នៃ​គណ​:​អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង គណ​:​អភិបាល នៃ​គណ​:​អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​កោះធំ​៖​នា​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ថោះ ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​តែងតាំង​ចូលកាន់​មុខ​តំណែង គណ​:​អភិបាល នៃ​គណ​: អភិបាល​ស្រុក​កោះធំ និង​គណ​:​អភិបាល នៃ​គណ​:​អភិបាលក្រុង​សំពៅ​ពូន នៃ​ខេត្ត​កណ្ដាល ស្ថិតក្នុង​ស្រុក​កោះធំ​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ជំរុញ​ដល់​គណ​: អភិបាលក្រុង​-​ស្រុក​ទាំង​ពីរ ដែល​ទើប​តែងតាំង​ថ្មី ត្រូវមាន​គណនេយ្យភាព ជាមួយ​រាជរដ្ឋាភិបាល ថ្នាក់លើ និង​ធ្វើ​ជា​គំរូ ដោយ​ត្រូវ​ភាពស្មោះត្រង់ មាន​ការទទួលខុសត្រូវ ខិតខំ​បម្រើ ការពារ មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ បន្ថែម​ពី​នេះ អស់លោក លោកស្រី ត្រូវ​ឈ្វេងយល់​អំពី​ច្បាប់​នានា ត្រូវ​សិក្សា​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ​ដើម្បី​ធ្វើឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង​។

​ឯកឧត្តម​អភិបាល បាន​បន្តថា ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប​រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ និង​រាជ​រដ្ឋា ភិ​បាល ដើម្បី​ស្នើសុំ​តែងតាំង អស់លោក លោក ស្រី ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ ដឹកនាំ​អោយ​ក្រុង​-​ស្រុក មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត និង​ជា​ពិសេស​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ឯកឧត្តម ក៏​បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​-​ស្រុក​ទាំង​ពីរ ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កំណែ ទម្រង់​នានា ដែល​បាន កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ក្រុង​-​ស្រុក ឲ្យសម្រេចបាន​សមិទ្ធផ​ល និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល