ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

លោក គីម រិទ្ធី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង លោក ខណ្ណារ៉ា អេលីត ជាប្រធានការិយាល័យគយ និង រដ្ឋករជ្រៃធំ នៃសាខាគយរដ្ឋករ ខេត្តកណ្ដា ជំនួសលោក មួង ដារ៉ា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល ៖ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ លោក គីម រិទ្ធី អភិបាល នៃ​គណៈ អភិបាលរង ខេត្ត កណ្ដាល ស្នើ​អោយ​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ​ត្រូវ​ខិតខំ​ប្រមូល​ពន្ធអាករ និង កម្រៃ ផ្សេង ៗ អោយបាន​គ្រប់​តាម​ផែនការ​ដែល​បានកំណត់​។​

​លោក គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត​កណ្ដាល ជំរុញ​បែប នេះ​ក្នុង ឱកាស លោក អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង និង ផ្ទេរ​ភារៈកិច្ច​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ក​ជ្រៃ​ធំ កាលពី​រសៀល​ថ្ងៃ ពុធ ១១​កើត ខែ អាសា​ឍ ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គយ និង រដ្ឋ​ករ​ជ្រៃ​ធំ ស្រុក កោះធំ ខេត្ត កណ្ដាល​។​

​លោក អភិបាលរង​ខេត្ត បន្តថា ការប្រមូល​ពន្ធ​អាករ របស់​ស្នាក់ការ​គយ និង រដ្ឋ​ករ​ជ្រៃ​ធំ គឺ​ពិត ជា មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក ធ្វើអោយ​ចំណូល​ជាតិ​របស់​យើង​មាន​កំណើន​ខ្ពស់ ក្នុង មួយ​រយៈកាល​ចុងក្រោយ​នេះ​។ ដូច្នេះ​លោក​ប្រធានការិយាល័យ​គយ និង រដ្ឋ​ករ​ជ្រៃ​ធំ​ថ្មី ត្រូវ​ខិត ខំ ប្រមូល​ព័ន្ធ​អាករ និង​កម្រៃ​ផ្សេងៗ​អោយបាន​គ្រប់​តាម​ផែនការ​ដែល​បានកំណត់​។ ទន្ទឹម​នឹង ការ ប្រ មូល​ពន្ធអាករ និង​កម្រៃ​ផ្សេងៗ ប្រធានការិយាល័យ​គយ និង រដ្ឋ​ករ​ជ្រៃ​ធំ ត្រូវខិតខំ​បង្កា និង បង្ក្រាប បទល្មើស គេច​ពន្ធ​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​ការិយាល័យ​គយ និង រដ្ឋ​ករ​ជ្រៃ​ធំ​ថ្មី ដើម្បី​ធានា ជំរុញ ការអនុវត្ត​ការងារ​គយ និង រដ្ឋ​ករ​ប្រកបដោយ​ប្រសិទ្ធភាព និង​វឌ្ឍនភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ​ខ្ពស់បំផុត ដើម្បី​ធានាបាន​នូវ គុណភាព តម្លាភាព សមធម៌ និង​សុវត្ថិ​ត​ភាព​ដូច​មានចែង​ក្នុង​ក្រមសីលធម៌ និង​កិរិយាមារយាទ​របស់​មន្ត្រី​រាជការគយ និង រដ្ឋ​ករ​។ ពង្រឹង​ការអនុវត្ត​ច្បាប់ បំពេញ​ការងារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​។ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង កិច្ច​សហ ការ​ជិតស្និទ ជាមួយ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក ខ​ណ្ណា​រ៉ា អេ​លីត ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ និង រដ្ឋ​ករ ជ្រៃ​ធំ នៃ​សាខា​គយ និង រដ្ឋ​ករ​ខេត្ត​កណ្ដាល ជំនួស លោក មួង ដា​រ៉ា ដែល​ត្រូវបាន​តែងតាំង និង ផ្ទេរ ភារៈ កិច្ច​ជា​ប្រធាន​សាខាគយ និង រដ្ឋាករ​ខេត្ត ព្រៃវែង​៕​ដោយ ៖ (​តាខ្មៅ​)

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល