ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ហ៊ុន​ម៉ាណែត និង​លោកជំទាវ​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​មួយ​គ្រឿង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ រថយន្ត​សង្គ្រោះ​ថ្មីស្រឡាង​មួយគ្រឿង មាន​បំពាក់​ឧបករណ៍​សង្គ្រោះ​បឋម​មួយ​កំផ្លេ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ត្រូវបាន​ប្រគល់ជូន​ដល់ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរ បាល​ខេត្ត​កណ្តាល ទុក​សម្រាប់​ប្រើប្រាស់​នៅក្នុង អង្គភាព​ស្នងការដ្ឋាន ពិធី​ប្រគល់​-​ទទួល​នេះ​ធ្វើឡើង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​លោក​ឧត្តមសេនីយ៍ត្រី សំ អុន តំណាង​បញ្ជាការដ្ឋាន​ជាតិ កម្លាំ​ពិសេស​ប្រឆាំ​ភេរវកម្ម ជា​អ្នក​ប្រគល់ ហើយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ជា​អ្នកទទួល ។​

​លោក​ឧត្តមសេនីយ៍ត្រី សំ អុន តំណាង​ឲ្យ​បញ្ជាការដ្ឋាន ជាតិ កម្លាំ​ពិសេស​ប្រឆាំ​ភេរវកម្ម បានអោយដឹងថា រថយន្ត​សង្គ្រោះ​ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ នោះ​ជា​ប្រភេទ​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ក្នុង​រថយន្ត​នេះ​មាន​បំពាក់​ឧបករណ៍ សម្រាប់​សង្គ្រោះ​បឋម​រួចជាស្រេច

​ស្នងការ​នគរបាល​ខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​រថយន្ត​សង្គ្រោះ​ដល់ ស្នងការដ្ឋាន​នគរ បាល​ខេត្ត​កណ្តាល រថយន្ត​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ លោក​នឹង​ប្រគល់​ទៅអោយ ការិយាល័យ​សុខាភិបាល​ជា​អ្នកគ្រប់គ្រង ប្រើប្រាស់​ទុក​សម្រាប់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះអាសន្ន ឬ​ឧបទវហេតុ​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ ។​

​លោកស្នងការ ផ្តាំផ្ញើរ​ដល់​លោកនាយ​ការិយាល័យ​សុខាភិបាល ពិសេស​អ្នក​ប្រើប្រាស់​ផ្ទាល់ ត្រូវ​ខិតខំ​ថែរក្សា​រថយន្ត​សង្គ្រោះ​មួយគ្រឿង​នេះ​អោយបាន​ល្អ​ប្រសើ​
​ធានា​ដល់​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង​៕(​វុទ្ធី​តា​ម៉ៅ​)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល