ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសតែងតាំងលោកស្រី សម ផល្លា ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកំពង់ចាម​៖រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឯកឧត្តម​ ខៀវ កាញារីទ្ធ​ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោកស្រី សម​ ផល្លា​ ជាប្រធានមន្ទីរព័ត៌មាន​ខេត្តកំពង់ចាម​ថ្មី ជំនួសលោក ជា​ ក្រូច​ ដែលត្រូវចូលនិវត្តន៍​ ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ពុធ ១០ ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព​.ស ៣៥៦៤ត្រូវនឹងថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​ លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ប្រតិភូ​ក្រសួង​ព័ត៌មាន​ និង ​ថ្នាក់ដឹកនាំ​​មន្ទីរ​ព័ត៌មាន​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​និង​អ្នក​សារព័ត៌មាន​ ជា​ច្រើន​រូប​ផង​ដែរ​ ។បន្ទាប់​ពី​ទទួលបាន​ការ​តែងតាំង​ លោកស្រី សម​ ផល្លា​ ប្រធានមន្ទីរ​ព័ត៌មាន​ថ្មី​បានឡើងប្តេជ្ញាចិត្ត​ ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរនៅក្នុងមន្ទីរ ព័ត៌មានខេត្តកំពង់ចាមរួមទាំងបណ្តាការិយាល័យ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន ពិសេស អាជ្ញាធរខេត្ត ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា។ថ្លែង​ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្ដម​ ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើដល់ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ឲ្យ​ធ្វើ​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​យុត្តិធម៌​​ និង​​ ត្រូវ​មាន​ការ​​ប្រជុំ​ជា​រៀងរាល់​ព្រឹក​ ដើម្បី​ប្រមូល​រាល់​ទិន្នន័យ​ សកម្មភាព​ និង ​ហេតុការណ៍​ផ្សេង​ៗ​ដើម្បី​រាយការណ៍​ទៅ​ដល់​ថ្នាក់ដឹកនាំ​ និង ​ធ្វើ​ការ​ផ្សព្វផ្សាយ​​ទៅ​ដល់​មហាជន​ផង​ដែរ​ ។ជាមួយគ្នា​នោះ​ លោក ​ អ៊ុន​ ចាន់ដា ​ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឲ្យ​មាន​ការ​ខិតខំ​ពង្រឹង​សមត្ថភាព​វិវត្តន៍​តាម​សម័យ​កាល​ជឿនលឿន​​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​តាំងចិត្ត​ម៉ុតមាំ​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ ជាពិសេស​ ត្រូវ​ខិតខំ​គ្រប់គ្រង និង ​តាមដាន​​ព័ត៌មាន​ ដើម្បី​ធ្វើ​ការ​​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ​ ហើយ​ត្រូវ​ខិតខំ​ផលិត​ព័ត៌មាន​បទ​យកការណ៍​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ ផងដែរ​ ៕​ដោយ៖( កំពង់ចាមក្រុង).

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល