ទាន់ហេតុការណ៍
លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​»

ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​» ជាការ​បញ្ជក់​មួយទៀត​ពី​របត់​ថ្មី​របស់​សង្គម​កម្ពុជា ងាក​រក​ទំនើបកម្ម បច្ចេកវិទ្យា ស៊ីវីល័យ ស្រលាញ់​គ្រួសារ សង្គម ផ្សារ​ភ្ជាប់​នឹង​បរិស្ថាន​។ នេះ​ជា​ប្រសាសន៍​របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងឱកាស​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​» និង​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​បរិស្ថាន តំណាង​ធនាគារពិភពលោក (World Bank) អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ជាច្រើនរូប​ទៀត នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ នា​ទីស្តីការ​ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ និង​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ដៃគូ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​បង្កើតបាន​ជា​កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​» មិន​ត្រឹមតែ​ជា​សមិទ្ធផល​មួយ​ទេ ប៉ុន្តែ​បង្ហាញឱ្យឃើញថា​ជីវភាព​របស់​ប្រជាជន​កម្ពុជា​បាន​ងាក​ទៅរក​ភាពសុខដុមរមនា និង​សុភមង្គល មានឱកាស​ពេញលេញ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្តិ​គ្រប់​ទីកន្លែង​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ផ្លាស់ប្តូរ​ពី​សង្គម​ជាតិ​មួយ​ដែល​ធ្លាប់​បែកបាក់ ផេះផង់​ដោយសារ​សង្គ្រាម មក​ជា​សង្គម​ជាតិ​មួយ​ដែល ជីវភាព​ល្អ​ប្រសើរ សង្គម​រស់​រវើក ប្រជាជន​មាន​ចំណេះដឹង​ទូលំទូលាយ ចេះ​ចែក​រំ​លែ​ក្តី​សុខ និង​សុភមង្គល​តាមរយៈ លម្ហែ​ជាមួយនឹង​ធម្មជាតិ​។ ទាំងនេះ ជា​ផ្លែផ្កា​នៃ​សុខសន្តិភាព​ដែល​យើង​កំពុង​ទទួលបាន ហើយ​វប្បធម៌​នៃ​សន្តិភាព ក៏​បាន​ចាក់​ឬ​ស​យ៉ាង​មាំ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ផងដែរ​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា កម្មវិធី​ទូរ​សព្ទ «​ដើរ​លេង​ស្រុក​យើង​» ជា​ផ្នែក​មួយ​នៃ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» បង្កើតឡើង​ដើម្បី​គាំទ្រ និង​ជំរុញ​ឱ្យ​ការផ្សព្វផ្សាយ​អំពី​គោលដៅ​អេកូ​ទេសចរណ៍ បាន​កាន់តែ​ទូលំទូលាយ និង​បង្កើន​ភាពងាយស្រួល​ដល់​អ្នកទេសចរ​ក្នុង​ការស្វែងរក​ព័ត៌មាន​ច្បាស់លាស់​អំពី​គោលដៅ​អេកូ​ទេសចរណ៍ និង​សម្រួល​ដល់​ការធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​នឹង​មុខងារ​សំខាន់ៗ ដូចជា ផែនទី​នាំ​ផ្លូវ ការរៀបចំ​ផែនការ​ធ្វើ​ដំណើរ និង​ការចែករំលែក​ព័ត៌មាន​អំពី​តំបន់​ទេសភាព តាមរយៈ​រូបថត និង​សារ​ខ្លីៗ​។ នេះ គឺជា​ការឆ្លើយតប​មួយ​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍ ក្រោម​ពាក្យស្លោក «​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​» ដែល​នឹង​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ត​នៅតាម​តំបន់ការពារធម្មជាតិ​មាន​ភាពប្រសើរ​ឡើង​ជា​លំដាប់ តាមរយៈ​ចំណូល​ពី​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្សាន្ត រួមចំណែក​ពង្រឹង​ជីវភាព​សហគមន៍ ដូច​ជា​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ ហើយ​រួមចំណែក​កាត់បន្ថយ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល