ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត​ត្រៀម​ទាំង​មធ្យោបាយ​សម្ភារៈ​និង​យន្តការ​ដើម្បី​ឆ្លើយតប​ជួយសង្គ្រោះ​ពលរដ្ឋ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​កំពត​បាន​បង្កើន​ការត្រៀម​លក្ខណៈ​បន្ថែម​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ​ដើម្បី​ឆ្លើយតប​ជួយសង្គ្រោះ​នឹង​កាត់បន្ថយ​ហានិភ័យ​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ក្នុងករណី​មាន​គ្រោះធម្មជាតិ ឬ​ហេតុការណ៍​អាក្រក់​កើតឡើង​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាង នៃ​ខ្លឹមសារ​សេចក្ដីសម្រេច​កែសម្រួល​សមាសភាព​របស់​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា គ្រប់​សមាសភាព និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្រោយពី​ទទួលបាន​នូវ​យន្តការ​នៃ​សេចក្ដីសម្រេច​ថ្មី​នេះ ត្រូវ​ចូលរួម​បង្កើន​ស្មារតី​ឆន្ទៈ ត្រៀមលក្ខណៈ អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​ដូច​បាន​កំណត់​ក្នុង​សេចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ ពោល​គឺ​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ​សម្ភារៈ និង​យន្តការ​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ ព្រមទាំង​ការកាត់បន្ថយ​ហានិភ័យ​ផ្សេងៗ ដោយ​ប្រើ​វិធានការ​សរុប មធ្យោបាយ​សរុប កម្លាំង​សរុប ឲ្យបាន​សកម្ម​ថែមទៀត​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា យើង​មិន​អាច​មើលឃើញ ឬ​កំណត់​គ្រោះមហន្តរាយ​ធម្មជាតិ​បាន ប៉ុន្តែ​យើង​អាច​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​អាច​ចៀសវាង​បាន ឬ​កាត់​បន្ថយ​ហានិភ័យ​ឲ្យបាន​ច្រើន​បំផុត តាម​ដែល​អាច​ធ្វើទៅបាន នៅតាម​ក្រុង​ស្រុក​និមួយៗ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ខេត្ត​កំពត​បញ្ហា​ដែល​តែងតែ​កើតមាន​ជា​រៀងរាល់​ឆ្នាំ​គឺ​ទឹកជំនន់​លិច​ក្រុង និង​បណ្តា​ស្រុក​មួយចំនួន តែ​ឆ្នាំនេះ​ខេត្ត​កំពត​មិន​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះទេ ហើយ​ជា​បន្តបន្ទាប់​ទៀត រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រុង​ឲ្យ​កាន់តែ​ស្អា​ត់ ជាពិសេស​ការស្តា និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន​ផ្លូវថ្នល់ ប្រព័ន្ធ​លូបង្ហូរទឹក ប្រឡាយ​ព្រែកជីក ការស្តា​ព្រែក​កំពង់បាយ និង​ការរៀបចំ​អាង​ចម្រុះ​ទឹក​កខ្វក់​ជាដើម ដើម្បី​បង្កើន​សោភ័ណ្ឌភាព និង​ធានាបាន​ថា ខេត្ត​កំពត​មិន មានការ​ជន់​លិច​ក្រុង​ទៀត​ទេ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ពេល​បើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គីសនី​កំចាយ​។​

​ជាមួយ​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អភិបាលក្រុង ស្រុក ក៏​ត្រូវតែ​អនុវត្ត​រៀបចំ កែសម្រួល​សមាសភាព​គណៈ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្នាក់​ក្រុង ស្រុក និង​ឃុំ សង្កាត់ ដូចគ្នា​នោះ​ថ្នាក់​ខេត្ត​ផងដែរ​។ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​យន្តការ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ​ស្រប​តាម​អនុក្រឹត្យ​លេខ​១៨៨ អនក្រ​.​បក​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ ឲ្យបាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​ឆ្លើយតប​ក្នុង​ការជួយ​សង្គ្រោះ ព្រមទាំង​កាត់​បន្ថយ​បាន​នូវ​ហានិភ័យ​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ នៅក្នុង​សហគមន៍​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល