ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

​អភិបាល​ខេត្ត​កំពត​ស្នើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់ឆ្នេរ​បង្កើនល្បឿន​ដោយ​គោរព​តាម​ផែនការ និង​ប្លង់​កូន​មេ​អាប​លក្ខណៈ​បច្ចេកទេស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ មាន​សក្ដានុពល​វិស័យ​ទេសចរណ៍​ជាច្រើន ដោយ​មាន​កន្លែង​កម្សាន្ត ដ៏​ទាក់ទាញ​ថ្មីៗ សម្បូរបែប ហើយ​បច្ចុប្បន្ន ត្រូវបាន​បង្កើតឡើង​ជា​ហូ​ហែរ និង​បាន​កំពុងអភិវឌ្ឍន៍ ដោយ​ក្នុង​នោះ​ខេត្ត​កំពត​ក៏​បាន​បង្កើត​ជា​តំបន់ឆ្នេរ​ខ្សាច់​កម្សាន្តរ​បស់​ខេត្ត ដើម្បី​បង្កើន​ការទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ផង​ដែរ​។​

​ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ ឆ្នេរ​ខ្សាច់​សប្បនិ​មិត្តិ​ដែល​ត្រូវបាន​កំណត់​ឈ្មោះ​ថា ជា​“​ឆ្នេរ​មាស​សម្តេច តេ​ជោ​”​នោះ នៅ​មិនទាន់​ស្ថាបនា​រួចរាល់​នៅឡើយ​ទេ ហើយ​អភិបាលខេត្ត​កំពត​ក៏​បាន​នឹង​កំពុង​ខិតខំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លើ​បញ្ហា​នេះ​ផង​ដែរ​។

​នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​លទ្ធផល​គម្រោង​អភិវឌ្ឍ​ឆ្នេរ​ខ្សាច់​សប្ប​និមិត្ត ដែល​អនុវត្ត​ដោយ​ក្រុមហ៊ុន IGB របស់​លោក​ឧកញ៉ា​ជា សុខ​ហេង ប្រធាន​ក្រុមហ៊ុន ទទួល​សិទ្ធិ​វិនិយោគ ពី​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ “CDC”​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ពិសេស​ជាង​នេះ គឺ​ការចុះពិនិត្យ លើ​លទ្ធផល​នៃ​ការស្តារ​ឃ្លង​ក្នុង​តំបន់​អភិវឌ្ឍន៍​នេះ ដើម្បី​ឲ្យ​ទូក​នេសាទ​អាច​ចេញ ចូល​បាន តាម​សំណើ​របស់​ប្រជា​នេសាទ ដែល​គម្រោង​នេះ​ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​មាន​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​ផងដែរ​។​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការចុះ​មក​ពិនិត្យ​នា​ឱកាស​នោះ មិនមែន​ដើម្បី​ចេតនា​ឬ​ការបង្អាក់​ដំណើរ​របស់​ក្រុមហ៊ុន​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ដើម្បី​ចុះ​មក​ពិនិត្យ លើ​បញ្ហា​ប្រឈម​មួយចំនួន រួម​សហការ​គ្នា​ដោះស្រាយ និង​អំពី​លទ្ធផល​នៃ​ដំណើរការ​សាងសង់ ស្ថាបនា ថា​តើ​ក្រុមហ៊ុន​បាន​យកចិត្តទុកដាក់ និង​អនុវត្ត​ផែនការ​ប្លង់គោល​មេ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​និង​ទទួលបាន​លទ្ធផល​កម្រិត​ណា​។ ហើយ​ពិសេស​ផង​ដែរ​នោះ​ការជំរុញ​ល្បឿន ការសាងសង់​ឆ្នេរ​ខ្សាច់​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ទូទៅ​ឲ្យបាន​ឆាប់រហ័ស ព្រោះ​រដ្ឋបាល​ខេត្ត​គឺជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ដោយ​មិន​អាច​ចេះតែ​បណ្តែតបណ្តោយ ឲ្យ​ក្រុមហ៊ុន​ជួប​បញ្ហា​ប្រឈម​ហើយ​មិន​មាន​ការដោះស្រាយ ហើយ​ក្រុមហ៊ុន​ផ្អែក​លើ​ហេតុផល​យ៉ាងនេះ យ៉ាងនោះ ដែល​ធ្វើឲ្យ​ដំណើរការ​អភិវឌ្ឍន៍​មានការយឺត​យ៉ាវនោះ​ឡើយ​។

​លោក ជាវ តា​យ បានបញ្ជាក់​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ថា​ត្រូវ​អភិវឌ្ឍ​ហើយ យើង​ត្រូវ​នាំគ្នា សហការ ជំរុញ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នោះ ដោយ​ត្រូវ​ធ្វើ​ជា​បណ្តើរៗ​មិនអាច​រង់ចាំ ឬ​ប្រើ​លេស​ហេតុផល​ច្រើន​បានទេ ព្រោះ​នៅក្នុង​កិច្ចសន្យា​សុំ​ធ្វើការ​អភិវឌ្ឍន៍ ក៏​បាន​កំណត់​ពេល​ច្បាស់លាស់​រួច​ហើយ​ដែរ​។ លោក អភិបាលខេត្ត ក៏​បាន​ណែនាំ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​បង្កើន​ល្បឿន​ការងារ​របស់​ខ្លួន ហើយ​ត្រូវ​បង្កើន​កម្លាំង គ្រឿងចក្រ​ឲ្យបាន​ច្រើន​ដើម្បី​បញ្ចប់​ការងា​រ​តាម​ផែនការ​ដែល​បាន​កំណត់ទុក​។

​ដោយឡែក​ចំពោះ​ការស្តារ​ឃ្លង​ក្នុង​តំបន់​អភិវឌ្ឍ​គម្រោង​នេះដែរ គឺ​ធ្វើឡើង​ដើម្បី​ឆ្លើយតប បន្ទាប់ពី​មាន​សំណើ​ប្រជា​នេសាទ ដែល​មិន​អាច​បើកទូក​ចេញ ចូល​បាន ព្រោះ​ឃ្លង​ចាស់​មាន​សភាព​គោក​រាក់ ហើយ​បច្ចុប្បន្ន​ទូក​ប្រជា​នេសាទ​ត្រូវ​ចត​នៅ​ឆ្ងាយ​ពី​ឆ្នេរ​។ ជាមួយនេះ លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់ឆ្នេរ ធ្វើការ​ស្តារ ប៉ុន្តែ​ត្រូវ​គោរព តាម​គំនូស​ប្លង់​បច្ចេកទេស ដែល​មាន​ការចូលរួម​សហការ​ពី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ឲ្យនៅ​តិច​បំផុត​សម្រាប់​ជា​ប្រយោជន៍​ប្រើប្រាស់​សាធារណៈ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល