ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

ទិដ្ឋភាព​នៃ​បំណែក​បាក់បែក​អគារ​៧​ជាន់​នៅ​ខេត្ត​កែប មើល​ទៅ​ស្ងាត់ជ្រងំ ឃើញ​ហើយ​គួរឲ្យ​សង្វេគ​ណាស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២១ នេះ គឺជា​ខួប​គម្រប់​១​ឆ្នាំ​នៃ​សោកនាដកម្ម​បាក់រ​លំអ​គារ​៧​ជាន់​នៅ​ខេត្ត​កែប ដែល​ធ្វើ​ឲ្យ​កម្មករ​សំណង់​៣៦​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​២៣​នាក់​រងរបួស​។​

​បើ​យើង​ក្រលេក​មើល​ទិដ្ឋភាព​នៅ​ជំ​ុ​វិញ​នៃ​បំណែក​បាក់បែក​នៃ​អគារ យើង​ពិតជា​មាន​ភាព​សោកសង្រេង ថែម​ទាំង​សង្វេគ​ក្នុង​ចិត្ត នៅពេល​ឃើញ​បរិ​កាស​នៅ​ទីនេះ​មាន​ភាពស្ងាត់ជ្រងំ​។ ចំពោះ​ខួប​គម្រប់​១​ឆ្នាំ នៃ​ការបាក់​រលំ​អគារ​៧​ជាន់​នេះ គេ​ឃើញ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប ថ្នាក់ដឹកនាំ​ខេត្ត​កែប បាន​ធ្វើ​ពិធី​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​នៅ​ទីតាំង​នៃ​បំណែក​អគារ កាលពី​ថ្ងៃអាទិត្យ ទី​០៣ ខែ​មករា ឆ្នាំ​២០២១ ប៉ុន្តែ​ពុំ​មាន​ភាព​អធិកអធម​នោះ​ទេ​។​

​សូម​រម្លឹកថា កាល​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ សំណង់​អគារ​៧​ជាន់​នៅ​ខេត្ត​កែប ដែល​សាងសង់​បាន​ប្រមាណ​៧០​ភាគរយ បាន​បាក់​រលំ​រាប​ដល់​ដី ដែល​ធ្វើ​ឲ្យ​កម្មករ​សំណង់​ចាស់​-​ក្មេង មាន​ប្រុស មាន​ស្រី​ចំនួន​៥៩​នាក់ ត្រូវ​បំណែក​អគារ​សង្កត់ជាប់​ក្នុង​គំនរ​ថ្ម​។​លុះ​ពេល​បញ្ចប់​ការកាយ​រុករក​នៅ​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២០ ក្រុម​ជំនាញ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​ចំនួន​៣៦​នាក់ និង​រកឃើញ​អ្នករងរបួស​ចំនួន​២៣​នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល